ប្រធានាធិបតីឥណ្ឌូនេស៊ីស្នើលើករដ្ឋធានីហ្សាការតាទៅកាន់ Kalimantan ដែលពុំសូវមានគ្រោះធម្មជាតិ និងមិនដែលលិចទឹក ឬស្រុតដីចុះក្រោម

ប្រធានាធិបតីឥណ្ឌូនេស៊ីលោក Joko Widodo កាលពីថ្ងៃសុក្របានស្នើសភាលើគម្រោងលើករដ្ឋធានី Jakarta នៅទៅតំបន់ Kalimantan ខេត្តជ្វា នៃកោះ Borneo វិញ។

លោក Joko Widodo បានធ្វើការស្នើនេះ អំឡុងពេលធ្វើសុន្ទរកថាប្រចាំឆ្នាំរបស់គាត់នៅសភា គឺមួយថ្ងៃមុនពេលប្រទេសនេះប្រារព្ធខួបឯករាជ្យលើកទី ៧៤ របស់ខ្លួន។

លោក Widodo ដែលនឹងត្រូវស្បថចូលកាន់តំណែងប្រធានាធិបតីអាណត្តិទី ២ នៅខែតុលាបន្ទាប់ពីឈ្នះការបោះឆ្នោតខែមេសាបាននិយាយថា "ខ្ញុំនៅទីនេះដើម្បីស្នើសុំការអនុញ្ញាតក្នុងការលើករដ្ឋធានីទៅ Kalimantan។ រដ្ឋធានីនេះមិនត្រឹមតែជានិមិត្តរូបនៃអត្តសញ្ញាណជាតិប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាតំណាងនៃវឌ្ឍនភាពរបស់ប្រទេសជាតិផងដែរ។ នេះគឺសម្រាប់ការសម្រេចសមភាពសេដ្ឋកិច្ច និងយុត្តិធម៌"។

មេដឹកនាំឥណ្ឌូនេស៊ីក៏បានប្តេជ្ញាថានឹងធ្វើអ្វីៗបន្ថែមទៀតដើម្បីអភិវឌ្ឍឧស្សាហកម្មលើប្រភពទឹកដើម្បីដំណើរការធនធានធម្មជាតិ និងរ៉ែក្នុងស្រុកក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីជំរុញសេដ្ឋកិច្ចរបស់ប្រទេសនេះ។ 

តំបន់ Kalimantan គឺតំបន់ទាបជាងគេរបស់ឥណ្ឌូនេស៊ី ដែលពុំសូវរងគ្រោះធម្មជាតិដូចជា ខ្យល់ព្យុះ ទឹកជំនន់ រញ្ជួយដី និងផ្ទុះភ្នំភ្លើង។ 

រដ្ឋធានីហ្សាការាតាបច្ចុប្បន្នគឺជារដ្ឋធានីដែលមានប្រជាជនណែនណាន់តាន់តាប់បំផុតមួយនៅលើពិភពលោក គឺមានមនុស្សរស់នៅជាង១០លាននាក់ និងជាង៣០លាននាក់ទៀតរស់នៅទីក្រុងផ្សេងៗទៀតនៅជុំវិញរដ្ឋធានី។

រដ្ឋធានីនេះងាយនឹងជន់លិចខ្លាំង និងស្រុតចុះក្រោមរៀងរាល់ថ្ងៃ ដោយសារប្រជាជនរាប់លាននាក់ប្រើប្រាស់ទឹកនៅក្រោមដី ជាហេតុនាំឱ្យថ្មនិងដីល្បាប់ក្រោមដីបាក់សង្កត់លើគ្នា។ 

ការរើទីតាំងរដ្ឋធានីទៅកន្លែងមានសុវត្ថិភាព មានផ្លូវធំៗមិនស្ទះចរាចរណ៍ អាចនឹងត្រូវចំណាយ ៣៣ ពាន់លានដុល្លារ។ នេះបើយោងតាមរដ្ឋមន្ត្រីផែនការលោក Bambang Brodjonegoro បានលើកឡើង។

សំណង់អគាររដ្ឋាភិបាលនិងបុគ្គលិករដ្ឋ ១,៥ លាននាក់រំពឹងចាប់ផ្តើមរើទៅរដ្ឋធានីថ្មីនៅ Kalimantan នៅឆ្នាំ២០២៤៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab