កងកម្លាំងសន្តិសុខចិនកំពុងហាត់សមបង្ក្រាបបាតុករ ដោយមានអាវុធឆក់ប្លែកៗ

កម្លាំងសន្តិសុខចិនបានកំពុងហាត់សមបង្ក្រាបបាតុកជាមួយឧបករណ៍ឆក់ខ្នាតយក្សសម្រាប់ឆក់បាតុករ ដែលអាចនឹងមានគ្រោះថ្នាក់ដល់បាតុករនៅហុងកុង។

ទាហាន និងប៉ូលិសត្រូវបានគេថតកំពុងហាត់សមរបៀបគ្រប់គ្រងពួកបាតុករជាមួយនឹងអាវុធឆក់ ដែលអាចបណ្ដាលឱ្យរលាក និងដាច់រយះសាច់នៅពហុកីឡាដ្ឋាន Shenzhen Bay Sports Centre ក្នុងទីក្រុង Shenzhen ដែលឆ្ងាយពីព្រំដែនហុងកុងតែ ៧ គីឡូម៉ែត្រប៉ុណ្ណោះ។

ទីក្រុងនេះកំពុងតែញាំញីដោយសារសកម្មជនរាប់លាននាក់ដើរតាមដងផ្លូវ បន្ទាប់ពីបាតុករបិទព្រលានយន្តហោះអន្តរជាតិ រំខានដល់ចរាចរណ៍ក្នុងមជ្ឈមណ្ឌលហិរញ្ញវត្ថុសកលលោកមួយនេះ។

រូបភាពបង្ហាញទាហាននិងមន្ត្រីប៉ូលិសកាន់ដងសមឆក់យក្សប្រវែង ២ ម៉ែត្រកន្លះ បង្ហាញជាសារធារណៈនៅថ្ងៃសៅរ៍ទី ១៧ សីហានេះ ដោយសារព័ត៌មានចិន។

រូបភាពទាំងនោះក៏បានបង្ហាញទាហានម្នាក់ប្រើសមឆក់យក្សជាមួយនឹងសមាជិកប៉ូលិសជាច្រើននាក់ទៀត ខណៈដែលរូបភាពមួយទៀតបង្ហាញពួកគេកំពុងឆក់បាតុករសម្ដែងក្នុងការហាត់សមយ៉ាងស្វិតស្វាញក្នុងទីក្រុង Shenzhen៕

adverise with khmeread

អ្នកនឹងចូលចិត្ត

tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab