បញ្ឈរជេីងលោកស្រីអនុប្រធានអង្គភាពចុះបញ្ជីនិងផ្តល់បណ្ណបើកបរយានយន្ត

សៀមរាប ៖​ បន្ទាប់ពីផ្ទុះក្នុងបណ្តាញសង្គម ទំនងជាបណ្តាលមកពីរូបភាពលោកស្រីសុឹម សុផាត អនុប្រធានអង្គភាពចុះបញ្ជីនិងផ្តល់បណ្ណបើកបរយានយន្តនៃមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តសៀមរាប ត្រូវបានលោកប្រធានមន្ទីរចេញសេចក្តីសម្រេចផ្លាស់ប្តូរតំណែងកាលពីថ្ងៃទី១៦សីហាឆ្នាំ២០១៩​ ។

​យោងតាមលិខិតបង្គាប់ការផ្ទេរភារកិច្ចរបស់មន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តសៀមរាបកាលពីថ្ងៃ១៦សីហា២០១៩ចុះហត្ថលេខាដោយលោកគី​ វីរិន្ទ​ ប្រធានមន្ទីរ មិនមានបញ្ជាក់ពីកំហុសណាមួយក្នុងការផ្លាស់ប្តូរមុខតំណែងនេះទេ​ ដោយបានប្តូរតំណែងទៅកាន់ការិយាល័យកិច្ចការទូទៅ​ ហេីយត្រូវបង្ហាញមុខនៅរៀងរាល់ម៉ោងធ្វេីការ​ ដែលពាក្យសមញ្ញគេហៅថា«បញ្ឈរជេីង»។ ​

ការផ្ទេរភារកិច្ចលោកស្រីសុឹម សុផាត អនុប្រធានអង្គភាពចុះបញ្ជីនិងផ្តល់បណ្ណបើកបរយានយន្តនៃមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តសៀមរាប ខាងលេីនេះ​ បន្ទាប់ពីមានរូបភាពលោកស្រីយកជេីងឆ្វេងធាក់លេីស្លាកលេខរថយន្តទំនេីបមួយគ្រឿង​ ហេីយត្រូវបានគេLikeនិងShareល្បីពេញបណ្តាញសង្គមហ្វេសប៊ុក​៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab