អាវុធហត្ថក្រុងសំរោងឃាត់បុរស៣នាក់ជាមួយថ្នាំញៀន១៥កញ្ចប់

ឧត្តរមានជ័យ​ ៖ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថក្រុងសំរោង ដឹកនាំដោយលោក វរសនីយ៍ឯក លី ដារឹទ្ធ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ បានឃាត់ខ្លួនជនសង្ស័យ៣នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន នៅចំណុចវីងភូមិពុរ សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ នៅម៉ោង៥ និង ៤០នាទីល្ងាច ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៩។ 

មន្ត្រីអាវុធហត្ថនិយាយថា ជនសង្ស័យរួមមាន១-ឈ្មោះ ឡុង ដារ៉ា (ហៅតឹង) ភេទប្រុស អាយុ ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិអូរឫស្សី សង្កាត់សំរោង ក្រុងសំរោង, ២- ឈ្មោះ ម៉េង ចំរើន ភេទប្រុស អាយុ ២៨ឆ្នាំ មុខរបរលាងឡាន រស់នៅភូមិឈូក សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យនិង ៣-ឈ្មោះ ជូន រ៉ាដូ ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរកម្មករសំណង់ រស់នៅភូមិកណ្តែក សង្កាត់-ក្រុងសំរោង ខេត្តឧត្តរមានជ័យ។ 

ដកហូតវត្ថុតាងម៉ូតូចំនួន ០១គ្រឿង, ទូរស័ព្ទដៃ០៣គ្រឿង, ថ្នាំញៀនម៉ាទឹកកកចំនួន ១៥កញ្ចប់និង យ៉ាម៉ាគ្រាប់ពណ៌ផ្កាឈូក ចំនួន០៦គ្រាប់។

បច្ចុប្បន្នមន្ត្រីជំនាញបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តដើម្បីបន្តតាមនីតិវិធី៕


 

adverise with khmeread
tiger
Loading ad ...