តារាស្រី Lucy Mecklenburgh បានធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើលជាមួយនឹងឈុតរ៉ូបមីនីធ្វើពីស្បែកពណ៌ខ្មៅ ខណៈពេលបង្ហាញមុខជាភ្ញៀវកិត្តិយសកាលពីពេលថ្មីៗនេះ។ អ្នកគាំទ្របានលើកគ្នាទាំងក្រុមទៅទស្សនាការចាក់បញ្ចាំងភាពយន្ត “Game of Thrones Season Five” នៅទីក្រុងឡុងដ៍ ហើយគ្រប់គ្នាមិនគិតថា តារាស្រីរូបនេះគឺសិចស៊ីនោះទេ។
Lucy បង្ហាញស្នាមញញឹម ក្នុងឈុតរ៉ូបធ្វើពីស្បែកនិងក្រណាត់ប៉ាក់ពណ៌ខ្មៅ ពាក់ស្បែកជើងកែងចោទ ដែលមើលទៅស្រស់ស្អាតម៉្យាងដែរ។ Lucy ដែលទើបនឹងចែកផ្លូវពីលោក Louis Smith ថ្មីៗនេះ បានចូលរួមជាមួយនឹងតារាល្បីៗផ្សេងទៀតរួមទាំងមិត្តប្រុសថ្មី Joe Swash នៅក្នុងកម្មវិធីនេះ។
អ្នកគាំទ្រឆ្ងល់ថា តើនាងពិតជាបង្ហាញអារម្មណ៍សប្បាយចិត្តនឹងឆាកជីវិតឯកោមែនឬក៏គ្រាន់តែចង់បង្ហាញពីអ្វីដែលអតីតមិត្តប្រុសបានបាត់បង់ទៅ៕
