មន្ត្រីប៉ូលិសមណ្ឌលអប់រំកែប្រែម.២ព្រៃសបាត់បង់ជីវិត​ ខណៈកើតរោគខ្យល់ហើយបើកម៉ូតូដួល

​ភ្នំពេញ​ ៖​ មន្ត្រីប៉ូលិសមណ្ឌលអប់រំកែប្រែម.២ ព្រៃសមួយរូបបានបាត់បង់ជីវិត​ ខណៈកើតរោគខ្យល់ហើយបើកម៉ូតូដួល​ កើតឡើងកាលពីវេលាម៉ោង ១ និង៣០នាទីអធ្រាត្រ ថ្ងៃសៅរ៍ទី១៧ ខែ សីហា ឆ្នាំ ២០១៩ នៅផ្លូវលំចូលមណ្ឌលអប់រំកែប្រែម២ព្រៃស ភូមិកំរៀង សង្កាត់ព្រៃវែង ខណ្ឌដង្កោ។

​ប៉ូលិសមូលដ្ឋាននិយាយថា សពឈ្មោះ ព្រាន យាន ភេទ ប្រុស អាយុ៣៧ឆ្នាំ មុខរបរមន្ត្រីពន្ធនាគារមណ្ឌលអប់រំកែប្រែម១ព្រៃស ឋានន្តរស័ក្តិវរសេនីយ៍ត្រី ឋានៈនាយរងផ្នែក មានទីលំនៅផ្ទះលេខ១៨០ ផ្លូវលំ ភូមិកំរៀង សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ។

សាក្សីឈ្មោះ យិន ភិរម្យ ភេទប្រុស អាយុ៥២ឆ្នាំ មុខរបរអនុប្រធានមណ្ឌលកែប្រែម១ និងជាគ្រូពេទ្យប្រចាំមណ្ឌល បានឱ្យដឹងថា កន្លងមករូបលោកបានធ្វើការពិនិត្យសុខភាពឃើញថា​ ជនរងគ្រោះមានជំងឺលើសឈាម ហើយគ្រូពេទ្យឱ្យថ្នាំលេប តែជនរងគ្រោះមិនលេបសុខចិត្តហាត់ប្រាណវិញ។ 

​លុះនៅថ្ងៃទី ១៦ ខែសីហា ឆ្នាំ ២០១៩ វេលាម៉ោង៥ និង៣០នាទីល្ងាច​ រូបគាត់ និងជនរងគ្រោះ ព្រមទាំងមិត្តភក្តិរួមការងារជាមួយគ្នា៦នាក់ បាននាំគ្នាទៅផឹកស៊ីនៅផ្ទះឈ្មោះ ផាន់ ញ្ញាណវន្តី នៅឯសង្កាត់ ដង្កោអស់ស្រាបៀរចំនួន២កេស។ លុះដល់ម៉ោង១២អធ្រាត្រ​ ក៏បែកផ្លូវគ្នាមកផ្ទះរៀងៗខ្លួន។ 

​ចំណែកជនរងគ្រោះក៏ជិះម៉ូតូចេញមក រហូតដល់ម៉ោង ១ និង៣០នាទីរំលងអធ្រាត្រ ថ្ងៃទី ១៧ ខែសីហា ឆ្នាំ២០១៩ ឈ្មោះ ហ៊ូ សុជាតិ ភេទប្រុសបានជិះម៉ូតូដើម្បីចូលផ្ទះ ស្រាប់តែឃើញម៉ូតូដួលព្រមទាំងស៊ីញ៉ូភ្លើងស្តាំ និងឃើញជនរងគ្រោះដេកផ្កាប់មុខ នៅលើដីក៏ទៅប្រាប់ប្រពន្ធជនរងគ្រោះ​ ហើយប្រពន្ធបានដឹកជនរងគ្រោះយកទៅសង្គ្រោះនៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត ពេលទៅដល់គ្រូពេទ្យពិនិត្យ បា្រប់ថា «គាត់ស្លាប់បាត់ហើយ»។

​សមត្ថកិច្ចចម្រុះបានចុះពិនិត្យហើយបញ្ជាក់ថា​ ជនរងគ្រោះស្លាប់គាំងបេះដូង បណ្តាលមកពីជំងឺលើសឈាម​ ហើយបានប្រគល់ដល់ប្រពន្ធយកទៅធ្វើបុណ្យតាមប្រពៃណី នៅឯវត្តអង្គមេត្រី សង្កាត់ ព្រៃវែងខណ្ឌដង្កោ៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab