កងរាជអាវុធហត្ថខេត្តព្រៃវែងឃាត់ខ្លួនបុរស៣នាក់ពាក់ព័ន្ធគ្រឿងញៀន

​ព្រៃវែង​ ៖ កម្លាំងមន្ទីរយុត្តិធម៌ កងរាជអាវុធហត្ថខេត្តព្រៃវែង ដឹកនាំដោយលោក វរសេនីយ៍ត្រី ផាត់ សុជោត ប្រធានមន្ទីរយុត្តិធម៌ បានចុះបង្ក្រាបករណីគ្រឿងញៀននៅចំណុចភូមិ១ ឃុំព្រែកខ្សាយ (ខ) ស្រុកពាមរក៍ ខេត្តព្រៃវែង ដោយឃាត់ខ្លួនជនសង្ស័យ៣នាក់នៅវេលាម៉ោង ៣ និង ៣០នាទីល្ងាច ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៩។ 

​មន្ត្រីអាវុធហត្ថនិយាយថា ជនសង្ស័យ៣នាក់រួមមាន១-ឈ្មោះ សឺង កន ភេទប្រុស អាយុ ២៧ឆ្នាំ រស់នៅភូមិស្ទឹងស្លូត ឃុំអ្នកលឿង ស្រុកពាមរក៍ ខេត្តព្រៃវែង, ២-ឈ្មោះ ពិន ណៃ ភេទប្រុស អាយុ ១៩ឆ្នាំ រស់នៅភូមិស្ទឹងស្លូត ឃុំអ្នកលឿង ស្រុកពាមរក៍ ខេត្តព្រៃវែង និង៣- ឈ្មោះ ដូ យាំងសាង ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិស្ទឹងស្លូត ឃុំអ្នកលឿង ស្រុកពាមរក៍ ខេត្តព្រៃវែង។ 

​រឺបអូសវត្ថុតាងម្សៅក្រាមពណ៌សថ្លាចំនួន ០២កញ្ចប់, ម៉ូតូ ចំនួន ០១គ្រឿង, ទូរស័ព្ទដៃចំនួន ០២គ្រឿង រួចជនសង្ស័យរួមទាំងវត្ថុតាង មន្ត្រីជំនាញបានកសាងសំណុំរឿងតាមនីតិវិធី៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab