សៀវឡុងនីនិងឈិនឡុង បង្កកំហឹង បន្ទាប់ពីគាំទ្រចិនប៉េកាំងឱ្យបង្ក្រាបបាតុករហុងកុង

តារាសម្តែងស្រីល្បីបំផុតម្នាក់របស់ចិនបានធ្វើឱ្យមានការខឹងសម្បារក្នុងចំណោមអ្នកតវ៉ាហុងកុងនិងការអំពាវនាវធ្វើពហិការខ្សែភាពយន្តចុងក្រោយរបស់នាង បន្ទាប់ពីនាងបានគាំទ្រការប៉ុនប៉ងរបស់អាជ្ញាធរក្រុងប៉េកាំងក្នុងការបង្ក្រាបបាតុកម្មគាំទ្រលទ្ធិប្រជាធិបតេយ្យ។

តារាសម្តែង Liu Yifei ឬហៅសៀវឡុងនី ដែលដើរជាតួឯកនៅក្នុងរឿង Mulan របស់ក្រុមហ៊ុន Disney ដែលថតឡើងវិញចម្លងពីគំនូរជីវចល បានបង្ហោះសារគាំទ្រប៉ូលិសទៅកាន់អ្នកគាំទ្ររបស់នាងចំនួន ៦៥ លាននាក់។

តារាចិនសញ្ជាតិអាមេរិកាំងឈ្មោះ Liu Yifei អាយុ ៣១ ឆ្នាំបានចែករំលែកសារនយោបាយរបស់នាងនៅលើវេបសាយ Weibo ដែលជាវេបសាយប្លុកមួយស្រដៀងនឹង Twitter ដែលកំពុងពេញនិយមនៅប្រទេសចិន។ សាររបស់នាងដែលអ្នកគាំទ្រយល់ថាបង្ហាញការគាំទ្រអំពើឃោរឃៅរបស់ប៉ូលិសនៅហុងកុងនាំឱ្យមានចលនាមួយដើម្បីធ្វើពិហការភាពយន្ត Mulan នៅទូទាំងពិភពលោក។

ទីក្រុងហុងកុងកំពុងត្រៀមប្រឈមការប្រមូលផ្តុំគ្នាដ៏ធំនៅចុងសប្តាហ៍នេះ ដែលគេរំពឹងមានសកម្មជនរហូតដល់ទៅមួយលាននាក់ចេញតាមដងផ្លូវ ដោយអំពាវនាវឱ្យសាធារណជនដកប្រាក់ឱ្យបានច្រើនតាមដែលអាចធ្វើទៅបានពីធនាគារទាំងអស់ដើម្បីព្រមានទីក្រុងប៉េកាំងអំពីសារៈសំខាន់របស់ទីក្រុងនេះ ក្នុងនាមជាមជ្ឈមណ្ឌលហិរញ្ញវត្ថុពិភពលោក។ នៅទូទាំងព្រំដែនក្នុងទីក្រុងសិនចិនរបស់ចិន កងទ័ពរំដោះប្រជាជនចិន (PLA) ត្រូវបានគេមើលឃើញកំពុងហាត់សមម្តងទៀតកាលពីថ្ងៃសុក្រទី១៦សីហា ចំពេលមានការបារម្ភអំពីអន្តរាគមន៍យោធាពីទីក្រុងប៉េកាំង។

ស្របពេលដូចគ្នានេះដែរ ឈុនឡុង ឬ Jackie Chan ក៏បានបង្កកំហឹងនៅហុងកុងផងដែរ បន្ទាប់ពីប្រាប់ទៅទូរទស្សន៍ CCTV យ៉ាងដូច្នេះ «នៅពេលដែលខ្ញុំបានឃើញទូរទស្សន៍ CCTV ចុះផ្សាយនៅលើ Weibo ជាមួយសញ្ញាទ្រង់ជ្រូកថា "ទង់ជាតិក្រហមផ្កាយ ៥ មានឆ្មាំការពារ ១,៤ ពាន់លាននាក់" ខ្ញុំបានចុចស៊ែរភ្លាមតែម្តង។ ម៉្យាងវិញទៀត ខ្ញុំចង់បង្ហាញគោលការណ៍គ្រឹះនៃការស្នេហាជាតិក្នុងនាមជាពលរដ្ឋហុងកុងនិងចិន។ ខ្ញុំជាអ្នកការពារទង់ជាតិចិន។ លើសពីនេះ ខ្ញុំចង់ទៅចូលរួមព្រឹត្តិការណ៍នេះដើម្បីតំណាងឱ្យសំឡេងរបស់មនុស្សគ្រប់គ្នា"៕

adverise with khmeread

អ្នកនឹងចូលចិត្ត

tiger
Loading ad ...