នារីវ័យក្មេងម្នាក់ដើរទៅរកបុរសចំណាស់ម្នាក់អង្គុយញញឹមខ្ជឹបជក់បារីនៅលើកៅអីសួនច្បារសាធារណៈ សួរគាត់មួយសំណួរ បានចម្លើយគួរឱ្យតក់ស្លុត

សំណើច ៖ នារីវ័យក្មេង : "អត់ទោសលោកតា ចៅជាអ្នកកាសែត។ ចៅឃើញលោកតារីករាយសម្បើមណាស់ ទោះមានអាយុច្រើនចឹងក្តី។ តើលោកតាមានអាថ៍កំបាំងអ្វីដើម្បីអាយុវែងនិងរីករាយដូចលោកតាដែរទេ? ចៅចង់ដឹង!"។

បុរសចំណាស់ : "ជក់បារីរាល់ថ្ងៃ ផឹកស្រារាល់ថ្ងៃ ផឹកកាហ្វេជំនួសទឹកសាបរាល់ថ្ងៃ ហើយជាពិសេសកុំហាត់ប្រាណដាច់ខាត"។ នារីវ័យក្មេង : "វ៉ាវ។ ចៅដូចមិនចង់ជឿសោះ។ តើលោកតាមានអាយុប៉ុន្មានហើយឆ្នាំនេះ?"។ បុរសចំណាស់ : "ប្រាប់មីនាងតាមត្រង់ចុះ បងតាមពិតមានអាយុ​៣៦ឆ្នាំហើយ"៕

adverise with khmeread

អ្នកនឹងចូលចិត្ត

tiger
Loading ad ...