​ប្រពន្ធ​ខ្លាំង​គណិតវិទ្យា​ទើប​រៀបការ​ថ្មី​ថ្មើ​ង សួរ​ប្តី​ខ្សោយ​គណិត ឡើង​បះសក់​...​ប្តី​សួរ​វិញ​សំណួរ​ចុងក្រោយ ប្រពន្ធ​គិត​លេខ​អត់​ចេញ​!

 ​នៅ​ថ្ងៃមួយ គូស្នេហ៍​ថ្មីថ្មោង​មួយគូ​បាននាំគ្នា​អង្គុយ​មើល​ទូរទស្សន៍​ជាមួយគ្នា​បន្ទាប់​ពីថ្ងៃ​ធ្វើការ​ដ៏​មមាញឹក​ហើយ​រំពេច​នោះ​ប្រពន្ធ​ក៏​នឹកឃើញ​សួរ​ប្ដី​នូវ​សំណួរ​សាមញ្ញៗ​មួយចំនួន​។​

​    ​ប្រពន្ធ ៖ តើ​បង​ឯង​ផឹក​ប៊ីយែរ​ទេ​?
​    ​ប្ដី ៖ ផឹក​តើ​!
​    ​ប្រពន្ធ ៖ តើ​បង​ឯង​ផឹក​ប៉ុន្មាន​ដប​មួយថ្ងៃ​?
​    ​ប្ដី ៖ ប្រហែល​៣​ដប​។​
​    ​ប្រពន្ធ ៖ តើ​បង​ឯង​ទិញ​ក្នុង​មួយ​ដប​ប៉ុន្មាន​?
​    ​ប្ដី ៖ ៥​ដុល្លារ​បូក​ទាំង​លុយ​ធីប​។​
​    ​ប្រពន្ធ ៖ ហើយ​បង​ឯង​ផឹក​ប៉ុន្មាន​ឆ្នាំ​ហើយ​?
​    ​ប្ដី ៖ ប្រហែល​២០​ឆ្នាំ​ហើយ​។​
​    ​ប្រពន្ធ ៖ អ៊ីចឹង​ប៊ីយែរ​មួយ​ដប​ថ្លៃ​៥​ដុល្លារ​ហើយ​បង​ឯង​ផឹក​បី​ដប​ក្នុង​មួយថ្ងៃ មានន័យថា បង​ចាយ​អស់​៤៥០​ដុល្លារ​ក្នុង​ខែ​។ ក្នុង​មួយឆ្នាំ បង​ចាយ​អស់​ប្រមាណ ៥.៤០០ ដុល្លារ​។​
​    ​ប្ដី ៖ ត្រូវ​!
​    ​ប្រពន្ធ ៖ ប្រសិន​ក្នុង​មួយឆ្នាំ​បង​ចាយ​អស់​៥.៤០០​ដុល្លារ អ៊ីចឹង​២០​ឆ្នាំ​ចុងក្រោយ​បង​ចំណាយលុយ​លើ​ប៊ីយែរ​អស់ ១០៨.០០០ ដុល្លារ​?
​    ​ប្ដី ៖ ត្រូវ​!
​    ​ប្រពន្ធ ៖ តើ​បង​ឯង​ដឹង​អត់ថា ប្រសិនបើ​បង​ឯង​មិន​ផឹក​ប៊ីយែរ​ច្រើន​បែបនេះ លុយ​ទាំងនេះ​អាចដាក់​ក្នុង​គណនី​សន្សំ​បាន​។ ហើយ​បន្ទាប់ពី​រាប់​លុយ​ដែល​បង​ឯង​គួរតែ​សន្សំ​បាន ឥឡូវ​បង​ឯង​ប្រហែល​ទិញ​បាន​យន្តហោះ​មួយគ្រឿង​ហើយ​។​
​    ​ប្ដី ៖ អូ​ចឹ​ង​! ចុះ​អូន​ឯង​ផឹក​ប៊ីយែរ​អត់​?
​    ​ប្រពន្ធ ៖ អត់​ផង​!
​    ​ប្ដី ៖ ហើយ​ចុះ​ឯណា​ទៅ​យន្តហោះ​របស់​អូន​ឯង​?

adverise with khmeread
tiger
Loading ad ...