Connor McGregor ហុចស្រាវីស្គីឱ្យបុរសចំណាស់ម្នាក់ភ្លក្សមើលព្រោះជា Brand ថ្មីរបស់គាត់ បុរសនោះមិនព្រមភ្លក្សបោះសម្តីមួយម៉ាត់ ត្រូវ McGregor វាយមួយដៃដាច់ផ្ងារ

លោកតាចំណាស់មួយរូប ដែល Conor McGregor ដាល់ទៅលើគាត់ បានធ្វើឱ្យអតីតម្ចាស់ខ្សែក្រវ៉ាត់ UFC រូបនេះ មានការខឹងសម្បារយ៉ាងខ្លាំង។ នេះបើយោងតាមប្រភពផ្ទៃក្នុងមួយបាននិយាយ។

វីដេអូកាមេរ៉ាសុវត្ថិភាពផ្តិតចេញពីកន្លែងកើតហេតុ កាលពីថ្ងៃទី៦ ខែមេសា បានបង្ហាញពីសកម្មភាពរបស់អ្នកប្រដាល់ដ៏ល្បីល្បាញរូបនេះ កំពុងដាល់បុរសចំណាស់មួយរូបនៅឯបា Marble Arch ក្នុងទីក្រុង Dublin ប្រទេសអៀឡង់ បន្ទាប់ពីបុរសចំណាស់រូបនោះ បានបដិសេធមិនភ្លក់ស្រាវីស្គីយីហោផ្ទាល់ខ្លួនរបស់ខ្លួន។

ប្រភពមួយបានប្រាប់ទៅវេបសាយ Irish Mirror ថា «បុរសចំណាស់ ដែល McGregor អញ្ជើញផឹកស្រាមួយកែវ បាននិយាយថា "អញមិនចង់ផឹករបស់លាមករបស់ឯងទេ អញមិនចង់ផឹកស្រារបស់ឯងទេ" ហើយ McGregor ពិតជាមិនរីករាយនឹងសម្តីនេះសោះឡើយ»។ ប្រភពបានបន្ថែមថា "ហើយច្បាស់ណាស់ សម្តីនេះគឺស្មើនឹងទីបញ្ចប់ ចឹងហើយទើបគាត់ (McGregor) ព្រលែងកណ្តាប់ដៃ"។

វីដេអូដ៏គួរឱ្យភ្ញាក់ផ្អើលនេះបានចាប់ផ្តើមពីសកម្មភាពរបស់អតីតម្ចាស់ជើង UFC កំពុងរាក់ទាក់ទៅកាន់អ្នកទៅបាផឹកស្រា ខណៈដែលបុរសចំណាស់រងគ្រោះក៏ត្រូវបានគេឃើញកំពុងផឹកនៅទីនោះផងដែរ។ McGregor បានកាន់ដបស្រាម៉ាក Proper No. Twelve ដែលជាស្រាយីហោផ្ទាល់ខ្លួនរបស់គាត់ ដោយចាក់វាទៅឱ្យអ្នកផឹកស្រានៅទីនោះមួយចំនួន រួមទាំងបុរសរងគ្រោះ។ 

បុរសចំណាស់រូបនោះបានយកកែវស្រាដែល McGregor ដាក់ពីមុខគាត់ចេញឆ្ងាយ មុនពេល​ McGregor សម្លឹងទៅមើលគាត់ និងបង្ខំដាក់កែវស្រាផ្សេងទៀតនៅចំពោះមុខគាត់។ នៅពេលបន្ទាប់អតីតអ្នកប្រដាល់ក្នុងទ្រុងរូបនេះបានលើកដៃអបអរតាមស្ទីលរបស់ខ្លួនជាមួយនឹងដៃឆ្វេងលើកឡើងលើ ដែលបុរសចំណាស់ហាក់ដូចជានិយាយពាក្យមួយចំនួន មុនបែរមុខចេញ។ នៅពេលនោះហើយ McGregor បានដាល់មុខរបស់បុរសរងគ្រោះមួយដៃឆ្វេងពេញទំហឹង មុនពេលត្រូវមនុស្សនៅជិតនោះឃាត់ឱ្យចេញទៅក្រៅ។

McGregor បច្ចុប្បន្ននឹងត្រូវប្រឈមនឹងការចោទប្រកាន់ពីបទហិង្សាតូចតាច បន្ទាប់ពីប៉ូលិសបានបញ្ចប់ការស៊ើបអង្កេតទៅលើការចោទប្រកាន់នៅហាងស្រាកើតហេតុក្នុងទីក្រុង Dublin៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត

tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab