អ្នកវិទ្យាសាស្ត្រអាមេរិករកឃើញទីក្រុងពីរនៅរដ្ឋ Colorado ភ្លៀងមានជាតិប្លាស្ទិក ដោយមើលនឹងភ្នែកទទេមិនអាចមើលដឹងបានទេ ហើយអ្នកវិទ្យាសាស្ដ្រមិនដឹងថា ថ្ងៃអនាគតពិភពលោកនឹងទៅជាយ៉ាងណាទេ

មេឃឥឡូវភ្លៀងប្លាស្ទិក។ នោះហើយជាអ្វីដែលការស្ទាបស្ទង់អំពីទឹកភ្លៀងនៅទីក្រុង Denver និងទីក្រុង Boulder រដ្ឋ Colorado បានធ្វើសេចក្តីសន្និដ្ឋាននាពេលថ្មីៗនេះ។

ការស្ទាបស្ទង់អំពីទឹកភ្លៀង ដែលមានចំណងជើងថា "មេឃកំពុងភ្លៀងប្លាស្ទិក" ត្រូវបានដាក់បញ្ចូលគ្នាដោយអ្នកវិទ្យាសាស្ត្រនៅនាយកដ្ឋានរបស់ក្រសួងមហាផ្ទៃអាមេរិកនិងភូគព្ភសាស្ត្រភូមិសាស្ត្រអាមេរិក។

ពួកគេមិនអាចមើលឃើញប្លាស្ទិចដោយភ្នែកទទេរបស់ពួកគេបានទេ ប៉ុន្តែពួកគេបានរកឃើញវាដោយប្រើមីក្រូទស្សន៍កែវថត ដែលបំពាក់ជាមួយកាមេរ៉ាឌីជីថល។

ពួកគេបានរកឃើញថា ប្លាស្ទិកបង្ហាញនៅក្នុងសំណាកគំរូ ៩០% ដែលភាគច្រើនជាទម្រង់ជាតិសរសៃហើយមានពណ៌ផ្សេងៗគ្នា។ ការសិក្សាបង្ហាញថា ពណ៌ខៀវមានច្រើនលើសលុបបំផុត ហើយពណ៌បន្ទាប់រួមមានក្រហម ប្រាក់ ស្វាយ បៃតង លឿង និងពណ៌ផ្សេងទៀត។

គេមិនច្បាស់ថាតើប្លាស្ទិកមកពីណា ប៉ុន្តែទឹកភ្លៀងមានប្លាស្ទិកគឺជាបញ្ហាដែលកំពុងកើនឡើងនៅទូទាំងពិភពលោក។

អ្នកវិទ្យាសាស្ត្របានរកឃើញបំណែកតូចៗនៅក្នុងទឹកភ្លៀង។ ពួកគេបានឃើញវានៅក្នុងទឹកភ្លៀងដែលកំពុងធ្លាក់នៅតំបន់ Pyrenees នៅភាគខាងត្បូងប្រទេសបារាំង។ ភ្លៀងប្លាស្ទិកបានចាប់ផ្តើមកើតឡើងនៅកោះដាច់ស្រយាល ដែលគេគិតថាមិនរងផលប៉ះពាល់ដែរ។ បំណែកសំរាមប្លាស្ទិករាប់សិបលានអណ្តែតឆ្លងកាត់មហាសមុទ្រដោយសម្លាប់ត្រី និងសត្វដទៃទៀត។ ការសិក្សាមុននេះបានរកឃើញថាមនុស្សកំពុងលេបប្លាស្ទិចជាមធ្យម ៥ ក្រាមស្មើនឹងទម្ងន់កាតឥណទានរៀងរាល់សប្តាហ៍។

ក្រុមអ្នកវិទ្យាសាស្ត្របាននិយាយថា គេដឹងមិនច្បាស់ទេថាតើផលប៉ះពាល់សុខភាពនៃការរស់នៅជាមួយប្លាស្ទិកទាំងអស់នេះនឹងទៅជាយ៉ាងណានោះទេ បើទោះបីជាមានការសិក្សាជាច្រើនក៏ដោយ៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab