adverise with khmeread 1

លោក Wenger បញ្ជាក់ប្រាប់​ប្រិយមិត្ត Arsenal ថា​គាត់​មិន​ចាកចេញ​ទៅណា​ទេ ទោះ​ពួកគេ​ចំអក​ឱ្យ​គាត់​ក៏ដោយ​

    ​អ្នកចាត់ការ​ក្រុម​កាំភ្លើង​ធំ Arsenal លោក Arsene Wenger បានចេញ​មុខមក​បដិសេធ​រាល់​ការទាមទារ​ទាំងឡាយ​ឱ្យ​លោក​ចុះ​ចេញពី​តំណែង និង​បាន​និយាយថា "​ខ្ញុំ​កាន់​តែមាន​ទឹកចិត្ត​ជាង​ថ្ងៃ​ដែល​ខ្ញុំ​បានមក​ដល់ទី​នេះ​ទៅទៀត​"​។​

​    ​គ្រូបង្វឹក​ជើងចាស់​រូប​នេះ​បានបញ្ជាក់​ច្បាស់​ហើយ​ថា គាត់​នឹងមិន​ដើរ​ចេញពី​ក្លឹប​នោះទេ បន្ទាប់ពី​ចំណាយពេល​អស់ ១៩ ឆ្នាំ​ជាមួយ​ក្រុម​បើទោះជា​មានការ​រិះគន់​ខ្លាំងៗ កាលពី​ប៉ុន្មាន​សប្តាហ៍​មកនេះ​ក៏ដោយ​។​

​    ​បើទោះជា​ការចាកចេញ​ពី​ក្របខ័ណ្ឌ Champions League ក្នុង​រាត្រី​នេះ​មាន​ខ្ពស់​ក៏ដោយ ក៏​អនាគត​របស់គាត់​នឹងមិន​រង្គោះរង្គើ​ឡើយ​។​

​    ​គាត់​បាន​និយាយថា "​រាល់​ការងារ​របស់ខ្ញុំ​ទាំងអស់​គឺ​ផ្តល់ឱ្យ Arsenal ១០០% ហើយ​ខ្ញុំ​បាន​ចំណាយពេល​ជាច្រើន​ទៅឱ្យ​ក្លឹប​ជាង​ពីអ្វី​ដែល​ខ្ញុំ​ធ្លាប់ធ្វើ​ពីមុន​។ ខ្ញុំ​ស្មោះត្រង់​អស់​ប៉ុន​ណេះ​ហើយ ព្រោះ​ខ្ញុំ​តែងតែ​ព្យាយាម​អស់ពី​សមត្ថភាព​ហើយ​ខ្ញុំ​សង្ឃឹមថា ថ្ងៃ​ណាមួយ​មនុស្ស​ទាំងឡាយ​នឹងធ្វើ​សាក្សី​ចំពោះ​រឿងនេះ​"​។​

​    ​គាត់​បាន​បន្តទៀតថា "​ខ្ញុំ​បាន​កសាង​ក្លឹប​នេះ​យ៉ាង​លំបាក​ដោយ​គ្មាន​ធនធាន​ពី​ខាងក្រៅ​។ ប្រសិនបើ​អ្នក​ប្រៀបធៀប​ក្លឹប​កាលពី​ខ្ញុំ​មកដល់​ដំបូង​ជាមួយ​ក្លឹប​ឥឡូវ អ្នកនឹង​ឃើញថា យើង​បាន​ដើរទៅ​មុខ​ដោយ​គ្មាន​ការជួយ​ពី​អ្នកដទៃ​ទេ​។ ខ្ញុំ​មាន​អារម្មណ៍​ថា​កាន់​តែមាន​សម្ពាធ​និង​មានការ​ទទួលខុសត្រូវ​កាន់តែខ្លាំង​ដើម្បី​រក្សា​ក្លឹប​នេះ​ឱ្យទៅ​មុខ ប៉ុន្តែ​ខ្ញុំ​មិនដែល​ឃើញ​កំហឹង​ពី​មនុស្ស​ច្រើន​បែបនេះ​ទេ​។ អ្វីដែល​មនុស្ស​គិតពី​ខ្ញុំ​គឺ​មិន​សំខាន់​ឡើយ​"៕

 

adverise with khmeread
ប្រភព៖ The Sun

មតិយោបល់