បេក្ខជនប្រឡងសញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ​ចំណេះ​ទូទៅ និង​បំពេញ​វិជ្ជានាំគ្នាសម្រុកទៅពិនិត្យឈ្មោះ

ភ្នំពេញ​ ៖ បេក្ខជនប្រឡងសញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ​ចំណេះ​ទូទៅ និង​បំពេញ​វិជ្ជានាថ្ងៃអាទិត្យនេះ​ បាននាំគ្នាពិនិត្យឈ្មោះលេខ​តុ លេខ​បន្ទប់នៅមណ្ឌលប្រឡង​ ទូទាំងប្រទេស​​ ដើម្បីចូលរួមប្រឡងនៅថ្ងៃចន្ទ និងថ្ងៃអង្គារ​។ 

​ក្រសួងអប់រំនៅថ្ងៃអាទិត្យទី១៨ សីហានេះ​ បានបញ្ជាក់ពីទិដ្ឋភាព​ទូទៅ​នៃ​ការ​បិទ​បញ្ជី​ឈ្មោះ​បេក្ខជន​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ​ចំណេះ​ទូទៅ និង​បំពេញ​វិជ្ជាសម័យ​ប្រឡង​ ថ្ងៃទី១៩ ​សីហា ២០១៩។ បញ្ជី​ឈ្មោះ លេខ​តុ លេខ​បន្ទប់​បេក្ខជន តារាង​ប្រព្រឹត្ត​ទៅ​នៃ​វិញ្ញាសា បទប្បញ្ញត្តិ​ប្រឡង និង​ប្លង់​បន្ទប់ ត្រូវ​បាន​បិទ​នៅ​តាម​​គ្រប់​មណ្ឌល​ប្រឡង​ទូទាំង​២៥​រាជធានី-ខេត្ត នា​ព្រឹក​​ថ្ងៃ​អាទិត្យ​នេះ។ 

​សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០១៩នេះ មានមណ្ឌលប្រឡងសរុប ២០២ មណ្ឌល ក្នុងនោះថ្នាក់វិទ្យាសាស្ត្រ ៧៥ មណ្ឌល និងថ្នាក់វិទ្យាសាស្ត្រសង្គម ១២៧ មណ្ឌលមាន៤៧២៥ បន្ទប់ ដោយមានបេក្ខជនប្រឡងសរុបចំនួន ១១៧០២៤ នាក់ (ស្រី៦០៤២១នាក់) ក្នុងនោះថ្នាក់វិទ្យាសាស្ត្រមានចំនួន ៤៤៦៨៣នាក់ (ស្រី២៥២៨៥នាក់) មាន១៨១០បន្ទប់ និងថ្នាក់វិទ្យាសាស្ត្រសង្គមមានចំនួន ៧២៣៤១ នាក់ ស្រី៣៥១៣៦នាក់ មាន២៩១៥បន្ទប់៕

adverise with khmeread
tiger
Loading ad ...