សន្តិសុខឯកជនម្នាក់ម្នាក់ចង ក សម្លាប់ខ្លួននៅក្នុងការដ្ឋានសំណង់ចិន

ព្រះសីហនុ​ ៖ មានករណីកម្មករខ្មែរម្នាក់ចង ក សម្លាប់ខ្លួននៅក្នុងការដ្ឋានសំណង់ចិនមួយកន្លែងគ្មានអ្នកដឹងមូលហេតុ ក្នុងភូមិ១ ខាងលើអូរសំអាត សង្កាត់លេខ៣ ក្រុងព្រះសីហនុ កាលពីថ្ងៃទី១៧ សីហា ឆ្នាំ២០១៩។ 

​សមត្ថកិច្ចបញ្ជាក់ថា សាកសពឈ្មោះ ពេជ្រ សីវា ភេទប្រុស អាយុ២១ឆ្នាំ មុខរបរសន្តិសុខ HT SECURITY មានស្រុកកំណើត ភូមិភ្នំតូចត្បូង ឃុំភ្នំតូច ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ។

​ក្រោយពីសមត្ថកិច្ចជំនាញ និងក្រុមគ្រូពេទ្យត្រួតពិនិត្យ ធ្វើកោសល្យវិច័យរួច បញ្ជាក់ថា សាកសពស្លាប់ដោយសារធ្វើអត្តឃាត (ចងកខ្លួនឯង) ពិតប្រាកដមែន។ បច្ចុប្បន្នសាកសពបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

adverise with khmeread
tiger
Loading ad ...