ឃាត់បុរសម្នាក់រួមទាំងថ្នាំញៀននៅក្រុងច្បារមន

​កំពង់ស្ពឺ​ ៖​ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងច្បារមន ដឹកនាំកម្លាំងដោយលោកវរៈសេនីយ៍ត្រី ធី ឆៃ មេបញ្ជាការមូលដ្ឋានក្រុងច្បារមន បានឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធគ្រឿងញៀន​ នាថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៩ នៅភូមិពាណិជ្ជកម្ម សង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។ 

​មន្ត្រីអាវុធហត្ថនិយាយថា​ ជនសង្ស័យ ឈ្មោះ ទា គឹមស៊ី ភេទប្រុសអាយុ៣២ឆ្នាំ មុខរបរមិនពិតប្រាកដមានទីលំនៅភូមិទួលគោក សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ពីករណីចែកចាយគ្រឿងញៀន។ បានដកហូតសម្ភារៈវត្ថុតាងមាន ថ្នាំញៀនម៉ាទឹកកក០១កញ្ចប់ស្មើ ១.១២ក្រាម, ទូរស័ព្ទ០១គ្រឿង ម៉ូតូ០១គ្រឿង។

​បច្ចុប្បន្នជនសង្ស័យវត្ថុតាងសម្ភារៈបានបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តដើម្បីអនុវត្តតាមនីតិវិធីច្បាប់៕

adverise with khmeread
tiger
Loading ad ...