អាត់សំឡេងរបស់វីរបុរសកាពីទែនយន្តហោះរុស្ស៊ីដែលសង្គ្រោះជីវិតមនុស្សជាង ២៣០ នាក់ ត្រូវបានទម្លាយ

អាត់សំឡេងដ៏អស្ចារ្យនៃវីរបុរសកាពីទែនយន្តហោះ Airbus លោក Damir Yusupov ដែលកំពុងបញ្ជាយន្តហោះចុះចតលើចម្ការពោត បានលាតត្រដាងថា គាត់បានប្រាប់អ្នកត្រួតពិនិត្យចរាចរណ៍ផ្លូវអាកាសឱ្យឈប់សួរសំណួរសាំត្រប៉ែ នៅពេលគាត់កំពុងជម្លៀសអ្នកដំណើរចេញពីយន្តហោះ។

អាត់សំឡេងនេះបានថតគ្រាដែលយន្ដហោះបានចុះចតយ៉ាងលឿននៅលើចម្ការពោតដោយគ្មានកម្លាំងម៉ាស៊ីនឬកង់ទម្លាក់ចុះនោះឡើយ។

អាត់សំឡេងនេះក៏បង្ហាញផងដែរពីរបៀបដែលអ្នកបើកយន្តហោះអង្វរអ្នកគ្រប់គ្រងចរាចរណ៍ផ្លូវអាកាសឈប់សួរសំណួរគាត់អំពីការធ្លាក់យន្តហោះ ដោយស្រែកទៅពួកគេថា "កុំរំខាន ពួកយើងកំពុងជម្លៀសអ្នកដំណើរ"។

ពួកអ្នកគ្រប់គ្រងចរាចរណ៍ផ្លូវអាកាសមុននេះបានសួរគាត់ថា "តើហោះនៅកម្ពស់ណា ហើយតើមានអ្នកដំណើរប៉ុន្មាននាក់ជិះលើនោះ?"។ 

គាត់បានឆ្លើយថា "កម្ពស់ណា? ចុះចតរួចហើយ។ នៅពីក្រោយផ្លូវយន្តហោះចុះចត។ អ្នកដំណើរ ២២៦ នាក់និងសមាជិកអាកាយានិក ៧ នាក់"។

អាត់សំឡេងសម្រាប់ជើងហោះហើររបស់ក្រុមហ៊ុន Ural Airlines ក៏បានបង្ហាញពីរបៀបដែលលោកកាពីទែនរូបនេះត្រូវបានព្រមានពីរដងផងដែរថាមានហ្វូងសត្វបក្សីនៅក្បែរផ្លូវយន្តហោះចុះចត។ បក្សីនៅលើមេឃគឺជាគ្រោះថ្នាក់ ដែលគេតែងបារម្ភនៅអាកាសយានដ្ឋានអន្តរជាតិ Zhukovsky ក្នុងទីក្រុងមូស្គូ៕ 

 

adverise with khmeread
tiger
Loading ad ...