អ៊ីរ៉ង់ដូរឈ្មោះនាវាដឹកប្រេង Grace 1 ទៅជា Adrian Darya បន្ទាប់ពីអាមេរិកចេញដីកាចាប់វាជាថ្មី ក្រោយ Gibraltar ទើបតែដោះលែង

អ៊ីរ៉ង់បានប្តូរឈ្មោះនាវាដឹកប្រេងរបស់ខ្លួនពី Grace 1 ទៅ Adrian Darya ខណៈដែលវារៀបចំចាកចេញពីដែនដី Gibraltar របស់អង់គ្លេស  ស្របពេលដែលសហរដ្ឋអាមេរិកបានចេញដីកាថ្មីដើម្បីរឹបអូសយកវាមកវិញ។

នាវាមួយនេះត្រូវបានចាប់ទុកតាំងពីថ្ងៃទី៤ ខែកក្កដាកន្លងទៅនៅ Gibraltar បន្ទាប់ពីវាត្រូវបានរឹបអូសដោយទ័ពម៉ារីនអង់គ្លេស​ ជុំវិញការចោទប្រកាន់ថាវាបានផ្គត់ផ្គង់ប្រេងទៅកាន់ប្រទេសស៊ីរី។

ហើយនាវានេះបច្ចុប្បន្នបានប្រឈមមុខនឹងក្រសួងយុត្តិធម៌អាមេរិក ដែលទាមទារឱ្យចាប់វាមកវិញ។

ប៉ុន្តែពេលវេលានៃការចាប់វាមកវិញត្រូវបញ្ចប់យ៉ាងរហ័ស នៅពេលដែលបុគ្គលិកលើនាវាបានបាញ់ថ្នាំថ្មីទៅលើតួនាវាជាមួយនឹងឈ្មោះថ្មីថា "Adrian Darya 1" ទៅលើអក្សរ "Grace 1"។

លោក Jalil Eslami អនុប្រធានកំពង់ផែ និងអង្គការដែនសមុទ្រអ៊ីរ៉ង់ ត្រូវបានដកស្រង់សម្តីដោយនិយាយកាលពីថ្ងៃសៅរ៍ថា "ផ្អែកទៅលើការស្នើរបស់ម្ចាស់នាវា នាវាប្រេង Grace 1 នឹងចាកចេញទៅកាន់សមុទ្រមេឌីទែរ៉ាណេ បន្ទាប់ពីបានចុះបញ្ជីសញ្ជាតិថ្មីក្រោមទង់ជាតិអ៊ីរ៉ង់ និងដូរឈ្មោះថ្មីថា Adrian Darya បន្ទាប់ពីរៀបចំធ្វើដំណើរ"។ ឈ្មោះថ្មីនេះមានន័យថា "សមុទ្រ"។

Gibraltar បានសម្រេចចិត្តកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុនក្នុងការដោះលែងនាវាដឹកប្រេងដោតទង់ជាតិប៉ាណាម៉ាមួយគ្រឿងនេះ ប៉ុន្តែមិនបាននិយាយភ្លាមៗទេ ថាតើពេលណាកប៉ាល់នឹងត្រូវចេញដំណើរ បន្ទាប់ពីសហរដ្ឋអាមេរិកចេញដីកាចាប់វាជាថ្មី៕ 

adverise with khmeread

អ្នកនឹងចូលចិត្ត

tiger
Loading ad ...