បុរសគ្មានសាច់ញាតិម្នាក់ ភ្ញាក់ផ្អើលខ្លាំង ពេលឃើញមនុស្សរាប់រយនាក់ក្នុងសហគមន៍ចូលរួមបុណ្យសពប្រពន្ធ ដែលគេបាញ់ស្លាប់នៅផ្សារ Walmart

កាលពីថ្ងៃសុក្រ អ្នកកាន់ទុក្ខរាប់រយនាក់បានចូលរួមពិធីបុណ្យសពស្រ្តីចំណាស់មួយរូបដែលពួកគេមិនធ្លាប់ជួបពីមុន ដែលជាជនរងគ្រោះមួយរូបនៅក្នុងការបាញ់សម្លាប់ក្នុងទីក្រុង El Paso កាលពីដើមខែនេះ បន្ទាប់ពីប្តីរាប់គាត់បានប្រកាសពិធីបុណ្យទៅកាន់សាធារណៈ។

ពេលដែលលោកយាយ Margie Reckard វ័យ ៦៣ ឆ្នាំបានស្លាប់នៅក្នុងការបាញ់រះក្នុងផ្សារទំនើប Walmart ដែលបានសម្លាប់មនុស្ស ២២នាក់នៅក្នុងរដ្ឋតិចសាស កាលពីថ្ងៃទី៣ ខែសីហា ប្តីរបស់គាត់ឈ្មោះ Antonio Basco បានគិតថា គាត់នឹងត្រូវបញ្ចុះសពលោកយាយតែម្នាក់ឯងប៉ុណ្ណោះ។ នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់។

ដូច្នេះលោកតាវ័យ ៦១ឆ្នាំ ដែលស្ថិតក្នុងចំណងអាពាហ៍ពិពាហ៍ជាមួយនឹងលោកយាយ Reckard អស់រយៈពេលជាងពីរទសវត្សរ៍ ហើយមិនមានសាច់ញាតិសូម្បីតែម្នាក់ បានស្នើឱ្យអ្នករៀបចំពិធីបុណ្យសពផ្សព្វផ្សាយលើបណ្តាញសង្គមពីពិធីមួយនេះជាសាធារណៈ។ សារបង្ហោះមួយនេះបានទាក់ទាញមនុស្សជាច្រើនដែលបានបញ្ចេញមតិបង្ហាញពីក្តីអាណិតអាសូរបស់ពួកគេ ជាមួយនឹងការចែកចាយរាប់សិបម៉ឺនដង។ នេះបើយោងតាមវេបសាយ New York Time។

ហើយកាលល្ងាចពីថ្ងៃសុក្រមុន មនុស្សជាង ៧០០នាក់ បាននាំគ្នាតម្រង់គ្នាជាជួរនៅតាមផ្លូវស្ថិតនៅក្រោមកម្តៅថ្ងៃ ៣៨អង្សា ដើម្បីផ្តល់ការគោរពលារបស់ពួកគេ។ នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយអាមេរិក។ ការឆ្លើយតបដោយចំនួនមនុស្សដ៏ច្រើនលើសលប់នេះបានន័យថា ពិធីរៀបចំសពរបស់លោកយាយ Reckard ត្រូវរៀបចំឡើងវិញទៅកាន់កន្លែងទទួលពិធីសពធំជាងនេះ ដែលស្ថិតនៅវិហារ La Paz Faith Memorial and Spiritual Center។ នេះបើយោងតាមផ្ទះរៀបចំពិធីបុណ្យ Perches Funeral Homes បាននិយាយ។

ស្ថិតនៅក្នុងវីដេអូបង្ហោះដោយប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់ គេឃើញលោក Basco បាននិយាយថា "នេះគឺពិតជាអស្ចារ្យខ្លាំងណាស់" ដែលគេឃើញគាត់កំពុងយំ ខណៈបានផ្តល់ការស្វាគមន៍ទៅដល់អ្នកចូលរួមពិធី។ គាត់បានយកផ្កាទៅកាន់ទុក្ខជារៀងរាល់ថ្ងៃនៅឯទីតាំងផ្តល់ការរំលឹកវិញ្ញាណក្ខន្ធជនរងគ្រោះនៅខាងក្រៅផ្សារ Walmart កន្លែងដែលការបាញ់រង្គាលបានកើតឡើង។ ទន្ទឹមនឹងនោះ អ្នកចូលរួមកាន់ទុក្ខមួយចំនួនទៀតគឺបានធ្វើដំណើរមកពីទីក្រុង ឬរដ្ឋផ្សេងទៀតសម្រាប់ការផ្តល់ការគោរពរបស់ពួកគេ៕

adverise with khmeread
tiger
Loading ad ...