អាជ្ញាធរហុងកុងចាប់បាតុករ ៥ នាក់ពីបទប្រមាថទង់ជាតិចិន

ប្រជាជននៅហុងកុង ៥ នាក់ប្រឈមការដាក់ទណ្ឌកម្ម បន្ទាប់ពីត្រូវបានចាប់ឃុំឃាំងសម្រាប់ "ការឃុបឃិតគ្នាប្រមាថទង់ជាតិចិន"។ នេះបើយោងតាមវេបសាយ shanghaiist.com ផ្សាយកាលពីថ្ងៃទី១៧សីហា។

ក្នុងករណីនេះការប្រមាថកើតឡើងនៅពេលទង់ជាតិចិនត្រូវបានបោះចោលនៅកំពង់ផែ Victoria Harbor របស់ហុងកុង បន្ទាប់ពីយកទង់ជាតិចេញពីដងបង្គោល Tsim Sha Tsui ក្នុងអំឡុងពេលធ្វើបាតុកម្មកាលពីដើមខែនេះ។

រូបភាពទង់ជាតិដែលកំពុងត្រូវបានគេប្រមាថបោះចោលតាមផ្លូវបង្កឱ្យមានកំហឹងទូទាំងប្រទេសចិនដីគោកដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានចាប់ផ្តើមយុទ្ធនាការ "ឆ្មាំការពារទង់ជាតិចិន"  ១,៤ ពាន់លាននាក់ ដែលទទួលបានការគាំទ្ររាប់លាននាក់រាប់បញ្ចូលទាំងតារាហុងកុងជាច្រើនរួមទាំងឈិនឡុងជាដើម។

វាក៏បានជំរុញឱ្យអតីតមេដឹកនាំហុងកុងឈ្មោះ CY Leung ផ្តល់នូវបា្រក់រង្វាន់ ១ លានដុល្លារហុងកុងសម្រាប់ព័ត៌មានដែលនាំទៅដល់ការចាប់ខ្លួនអ្នកតវ៉ាដែលប្រមាថដល់ទង់ជាតិចិន៕

adverise with khmeread
tiger
Loading ad ...