ពួក ISIS អះអាងទទួលខុសត្រូវចំពោះការវាយប្រហារលើរោងការនៅទីក្រុងកាប៊ុល សម្លាប់មនុស្ស ៦៣ នាក់ និងរបួសជិត២០០នាក់

រដ្ឋាភិបាលអាហ្វហ្គានីស្ថានបានអះអាងថា ជនបំផ្ទុះគ្រាប់បែកអត្តឃាតម្នាក់ដែលបានសម្លាប់មនុស្ស ៦៣ នាក់និងបណ្តាលឱ្យរបួស ១៨២ នាក់នៅក្នុងពិធីមង្គលការមួយនៅក្នុងរដ្ឋធានីកាប៊ុលកាលពីយប់ថ្ងៃសៅរ៍ បានធ្វើសកម្មភាពក្នុងនាមក្រុម ISIS ។

អ្នកនាំពាក្យក្រសួងមហាផ្ទៃលោក Nasrat Rahimi បាននិយាយថាស្ត្រីនិងកុមារស្ថិតក្នុងចំណោមអ្នកស្លាប់និងរបួស បន្ទាប់ពីការបំផ្ទុះគ្រាប់បែកនៅឯសាលមង្គលការនៅភាគខាងលិចទីក្រុងកាប៊ុល។

ពួក ISIS អះអាងទទួលខុសត្រូវចំពោះការបំផ្ទុះនេះ ដែលបានកើតឡើងនៅក្នុងកន្លែងទទួលភ្ញៀវខាងប្រុសនៅសាលមង្គលការនៅភាគខាងលិចទីក្រុងកាប៊ុល ហើយពួកតាលីបង់បានថ្កោលទោសការបំផ្ទុះនេះ។

រូបភាពនៅលើបណ្តាញសង្គមពីកន្លែងបំផ្ទុះគ្រាប់បែកទីក្រុងកាប៊ុលបានបង្ហាញពីសាកសពរាយប៉ាយចំពេលមានតុនិងកៅអីក្រឡាប់នៅសាលពិធីមង្គលការដោយមានស្នាមប្រឡាក់ឈាមពេញកំរាលព្រំ។

ហើយនៅព្រឹកទី ១៨ សីហា ស្បែកជើងរបស់ជនរងគ្រោះត្រូវបានគេប្រមូលដាក់ខាងក្រៅ ដើម្បីឱ្យសាច់ញាតិ និងក្រុមគ្រួសារអ្នកស្លាប់ធ្វើអធិស្ឋានមុនពេលយកទៅបញ្ចុះ៕

adverise with khmeread
tiger
Loading ad ...