ឪពុកឌុបកូនស្រីទៅមើលឈ្មោះប្រឡងបាក់ឌុប មិនទាន់បានទៅមើលឈ្មោះមណ្ឌលប្រឡងផងត្រូវរថយន្តកិនស្លាប់

ភ្នំពេញ​ ៖​ យុវតីរៀននៅថ្នាក់១២ម្នាក់បានស្លាប់បាត់បង់ជីវិត ឯឪពុករងរបួសស្រាល ខណៈឪពុកបានឌុបកូនទៅកាន់មណ្ឌលប្រឡងនៅឯក្រុងតាខ្មៅ ដើម្បីមើលឈ្មោះ​ លេខតុ​ លេខបន្ទប់ប្រឡង ក៏ត្រូវរថយន្តដឹកឥដ្ឋបុកពីក្រោយ កាលពីវេលាម៉ោង១២និង៥នាទីថ្ងៃត្រង់ទី១៨ខែសីហា ឆ្នាំ ២០១៩ នៅចំណុចស្កុបលីយ៉ុផាត់​ ផ្លូវជាតិលេខ៦កែងមហាវិថីឈ្នះឈ្នះ ក្នុងភូមិបាក់ខែង សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ ។

បុរសជាឪពុកឈ្មោះអ៊ុយ ឌីស៊ុនអាយុ៦០ឆ្នាំ ជាអាជីវករ រស់នៅភូមិរកាកោងទី១ ឃុំរកាកោង ស្រុកមុខកំពូល បានប្រាប់ឱ្យដឹងថា កូនស្រីរបស់គាត់ឈ្មោះ អ៊ុយ លីលី អាយុ១៨ឆ្នាំ ជាសិស្សថ្នាក់ទី១២ នៃវិទ្យាល័យសិរីមង្គលរកាកោង។ដំបូងគាត់បានឱ្យកូនរៀបចំអីវ៉ាន់ មានទាំងផ្លែឈើ ហើយ ជិះម៉ូតូដឹកកូនស្រីទៅមើលឈ្មោះ​ លេខតុ​ លេខបន្ទប់ប្រឡងបាក់ឌុប នៅក្រុងតាខ្មៅ ខេត្តកណ្តាល ។ មិននឹកស្មានថា ពេលកំពុងតែឈប់ស្តុប ត្រូវរថយន្តមកបុកទាំងកម្រោលពីក្រោយតែម្តង ។ បុរសជាឪពុកបានបន្តថាកូនស្រីរបស់គាត់ជាសិស្សពូកែប្រចាំសាលាទៀតផង ។

ប៉ូលិសបានឱ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះបង្កឡើង ដោយរថយន្តដឹកឥដ្ឋម៉ាកហ៊ីយ៉ានដាយ ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 3D-3775 បើកបរដោយ ឈ្មោះ អេង ទិត្យ អាយុ២២ឆ្នាំ មានលំនៅភូមិព្រៃស្បូវ ឃុំនរាយ ស្រុកឈូក ខេត្តកំពត ត្រូវប៉ូលិសឃាត់ខ្លួន ។

ប៉ូលិសបន្តថា ដំបូងគេឃើញជនរងគ្រោះ២នាក់ឪពុកជិះម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ1AQ-7070ធ្វើដំណើរ តាមផ្លូវជាតិលេខ៦ក្នុងទិសដៅពីកើតទៅលិច ។ ខណៈមកដល់កន្លែងកើតហេតុបានឈប់ស្តុប ស្រាប់តែរថយន្តដឹកឥដ្ឋធ្វើដំណើរស្របទិសគ្នា មកបុកពីក្រោយពេញទំហឹង ប៉េីងចេញជាច្រើនម៉ែត្រ ហើយកិន បណ្តាលឱ្យកូនស្រីស្លាប់នៅកន្លែង ហើយ ឪពុករងរបួសស្រាល ។ 

បន្ទាប់ពីបង្កគ្រោះថ្នាក់រថយន្តអ្នកបើកបរ បានឈប់រថយន្តប្រុងរត់គេចខ្លួន តែត្រូវកម្លាំងប៉ូលិស និងប្រជាពលរដ្ឋ នាំគ្នាឃាត់ខ្លួនចាំប្រគល់ឱ្យជំនាញចរាចរណ៍ក្រុងវាស់វែងយកមធ្យោបាយទាំង២ និងអ្នកបើកបររថយន្ត ទៅកាន់ការិយាល័យចរាចរណ៍ជើងគោក ចាត់ការបន្តតាមនីតិវិធី ៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab