ទៅទារលុយជំពាក់ពីប្អូនម្ចាស់ហាងលក់បាយ ត្រូវស្ដ្រីជាបងសំពងក្បាលមួយកៅអី, ដេរអស់បួនថ្នេរ

ភ្នំពេញ​ ៖ មានករណីប្រើអំពើហិង្សាដោយចេតនា ខណៈជនរងគ្រោះចូលទៅក្នុងហាងលក់បាយយីហោ ហូមឌីហ្គ្រីន ដើម្បីទារលុយប្អូនប្រុសម្ចាស់ហាងជំពាក់ តែត្រូវបានម្ចាស់ហាងយកកៅអីដែកវាយបែកថ្ងាសខាងស្តាំដេរបួនថ្នេរ កើតឡើងនៅផ្ទះលេខ៨៤៩ ផ្លូវលេខ១២៨ ក្រុមទី១៤ ភូមិ៤ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៩ ម៉ោងប្រហែល១០និង២០នាទី។ 

ប៉ូលិសនិយាយថា ក្រោយពេលកើតហេតុ ជនរងគ្រោះឈ្មោះ អាង ភារ: ភេទស្រី​ អាយុ៣៤ឆ្នាំ មុខរបរបុគ្គលិករៀបដីពុះឡូត៍លក់ បានដាក់ពាក្យប្តឹងនៅប៉ុស្តិ៍រដ្ឋបាលទឹកល្អក់ទី១ លើឈ្មោះ ទូច ស្រីញឹបភេទស្រី អាយុ ៣៧ឆ្នាំ មុខរបរមេការហាង ហូមឌីហ្គ្រីន ពីបទហិង្សា​ដោយចេតនាយកកៅអីដែកវាយបណ្តាលឱ្យបែកថ្ងាសខាងស្តាំដេរ០៤ថ្នេរ ។

ប៉ូលិសបន្តថា នៅថ្ងៃទី១៨ ខែសីហាឆ្នាំ២០១៩ ម៉ោងប្រហែល២និង៣០នាទីរសៀល​ ប៉ូលិសបានអញ្ជើញម្ចាស់ហាងលក់បាយ ឈ្មោះ ទូច​ ស្រីញឹប មកធ្វើការសាកសួរ បានឆ្លើយសារភាពថា រូបខ្លួនពិតជាបានយកកៅអីដែកវាយទៅលើឈ្មោះ អាង ភារ: បណ្តាលឱ្យបែកថ្ងាសខាងស្តាំដេរ៤ថ្នេរ ពិតប្រាកដមែន និងបានដាក់ពាក្យប្តឹង​ ឈ្មោះ អាង ភារ: វិញពីបទចូលអុកឡុកក្នុងហាងរបស់ខ្លួន។ 

ដោយបានការឯកភាពពីលោក​ សម ឬទ្ឌីវាសនា ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ ឱ្យធ្វើការឃាត់ខ្លួន ប៉ូលិសបានសម្រេចឃាត់ខ្លួនស្ត្រី ឈ្មោះ ទួច ស្រីញឹប​នៅអធិការដ្ឋានប៉ូលិសខណ្ឌទួលគោក ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមផ្លូវច្បាប់៕

adverise with khmeread
tiger
Loading ad ...