មន្ត្រីប៉ូលិស​អន្តោ​ប្រវេសន៍​ព្រែកចាក៤នាក់​​ស្លាប់ និង​ម្នាក់របួសធ្ងន់​ បន្ទា​ប់​ពី​ជួប​​គ្រោះថ្នាក់​ចរាចរណ៍

កំពត ៖​ មន្ត្រីប៉ូលិស​អន្តោ​ប្រវេសន៍ច្រកទ្វារអន្តរជាតិព្រែកចាក​៤នាក់​បាន​ស្លាប់ និង​ម្នាក់ទៀត​រងរបួសធ្ងន់​ បន្ទា​ប់​ពី​ជួប​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ ដោយ​រថយន្ត​ហាយ​ឡែ​ន​ឌ័​របុក​ពីក្រោយ​រថយន្ត​សណ្តោងធុនធំ​ នៅវេលាម៉ោង៣ទៀបភ្លឺ ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩ ​នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៣៣ ក្នុង​ទឹកដី​ភូមិ​ត្រពាំង​ធំ ឃុំ​ជុំ​គ្រៀល ស្រុក​ទឹកឈូ​  ខេត្តកំពត។  ​

សមត្ថកិច្ចមូលដ្ឋានបានឱ្យដឹងថា ជនរងគ្រោះ​ដែល​បាត់បង់​ជីវិតរួមមាន ១-លោកវរសេនីយ៍ទោ តាន់​ ភេង​ ឋានៈ​នាយ​រង​ប៉ុស្តិ៍​ច្រក​ទ្វារ​ ,២-លោកអនុសេនីយ៍ឯក ស្ងួន​ សារ៉ាត់​ ឋានៈ​នាយ​រង​ផ្នែក​ហិរញ្ញ​កិច្ច​,៣-លោកវរសេនីយ៍ឯក ញឹប​ ភិរក្ស​ ប្រធាន​ក្រុម​ហិរញ្ញ​កិច្ច​៤-លោកអនុសេនីយ៍ឯក ឃី​ ឡុក​ មន្ត្រី​ហិរញ្ញ​កិច្ច​ ។ ចំណែក​អ្នករងរបួស​គឺ​លោក​អនុសេនីយ៍ឯក​ថៃ វីរៈ​ អនុ​ក្រុម​ផ្ដល់​ទិដ្ឋាការ របួស​ធ្ងន់​។ ទាំង​៥​នាក់​ជា​មន្ត្រីប៉ូលិស​អន្តោប្រវេសន៍​ប្រចាំ​ច្រកទ្វារ​អន្តរជាតិ​ព្រែក​ចាក​។ 

សមត្ថកិច្ចដដែលបន្តថា​ គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ គឺឡានហាយឡេនឌ័រ របស់មន្ត្រីប៉ូលិស​ បានធ្វើ​ដំណើរ​ពី​កំពត​ មក​ប៉ុស្តិ៍​ព្រែក​ចាក​វិញ​ចៃដន្យបានបើកបុកចូលក្រោមឡាន ឡានធំដឹកធ្យូងថ្ម ដែលគ្មានភ្លើងក្រោយ៕

adverise with khmeread
tiger
Loading ad ...