ដំណើរការសំណេរ នាព្រឹកថ្ងៃទី១នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិល្អប្រសេីរ

​     ភ្នំពេញ​ ៖​ ដំណើរការសំណេរព្រឹកថ្ងៃទី១​ នាថ្ងៃទី១៩សីហាឆ្នាំ២០១៩នេះ បានប្រព្រឹត្តទៅដោយរលូនល្អ មិនមានបាតុភាពមិនប្រក្រតីណាមួយកើតឡើងគួរឱ្យកត់សម្គាល់ឡើយ ចំណែកអាកាសធាតុល្អដោយមិនមានភ្លៀងធ្លាក់ឡើយនៅគ្រប់មណ្ឌលប្រឡងទូទាំងប្រទេស ។ 

​     នៅតាមមណ្ឌលប្រឡងនីមួយៗ មានដំណើរការល្អ មានសភាពស្ងប់ស្ងាត់ និងរបៀបរៀបរយល្អ  ដោយមានការចិត្តយកទុកដាក់ និងទំនួលខុសត្រូវខ្ពស់ពី គណៈមេប្រយោគទូទាំងប្រទេស គណៈអប្បមាទទូទាំងប្រទេស ជំនួយការ អប្បមាទទូទាំងប្រទេស ប្រធាន  អនុប្រធានមណ្ឌល គណៈកម្មាការកណ្ដាល គណៈកម្មាការត្រួតពិនិត្យ អគារគណៈកម្មការអនុរក្ស និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ។ 

​    ដោយឡែកបេក្ខជន បានគោរពបទបញ្ញត្តិនៃការប្រឡងបានយ៉ាងល្អ និងប្រឹងប្រែង ក្នុងការធ្វើកិច្ចការតាមសមត្ថភាពរៀងៗខ្លួនដោយគ្មានយកសំណៅឯកសារ ឬ ឧបករណ៍អេឡិត្រូនិក ចូលក្នុង មណ្ឌលប្រឡង  ។ 

​    ក្នុងដំណើរការសំណេរនាព្រឹកថ្ងៃទី១នេះ មានពីរមុខវិជ្ជា សម្រាប់ថ្នាក់វិទ្យាសាស្ត្រ (ប្រវត្តិវិទ្យា និងជីវវិទ្យា) និងសម្រាប់ថ្នាក់វិទ្យាសាស្ត្រសង្គម (ផែនដីនិងបរិស្ថានវិទ្យា និងប្រវត្តិវិទ្យា) ។

​    បេក្ខជនប្រឡងឆ្នាំនេះ មានចំនួន ១១៧ ០៤៣ នាក់ ស្រី ៦០៤២៧ នាក់ មាន ២០២ មណ្ឌល ចែកជាថ្នាក់វិទ្យាសាស្ត្រមានបេក្ខជនចំនួន ៤៤ ៦៨៣ នាក់ មាន ៧៥ មណ្ឌល និងថ្នាក់វិទ្យាសាស្ត្រសង្គមមានបេក្ខជនចំនួន ៧២ ៣៤១ នាក់ មាន ១២៧ មណ្ឌល ។ ចំនួនបេក្ខជនអវត្តមានពេលព្រឹកចំនួន ១៦១៩ នាក់ ស្រី ៦២១ នាក់ ជាភាគរយ ១.៣៨%។  បេក្ខជនមានបញ្ហាសុខភាពចំនួន១៩ករណី ប៉ុន្តែអាចដំណើរការប្រឡងបន្តទៀតបាន បន្ទាប់ពីទទួលបានការសង្គ្រោះបឋម ៕

adverise with khmeread
tiger
Loading ad ...