ឃាត់បុរសម្នាក់,រត់រួចម្នាក់ពាក់ព័ន្ធគ្រឿងញៀននៅស្រុកអង្គស្នួល

កណ្តាល​ ៖​ ជនសង្ស័យម្នាក់ក្នុងចំណោម២នាក់ពាក់ព័ន្ធករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀនត្រូវបានប៉ូលិសស្រុកអង្គស្នួលឃាត់ខ្លួន​ នាថ្ងៃទី១៨ ខែសីហា ឆ្នាំ ២០១៩ វេលាម៉ោង១២និង១០នាទីនៅចំណុចភូមិទន្លាប់ខ្ពស់ត្បូង ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល ។

ប៉ូលិសនិយាយថា​ ជនសង្ស័យ២នាក់រួមមាន​ ១-ឈ្មោះ ជីម រ៉ា ហៅប៉ក់ ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិត មានទីលំនៅ បច្ចុប្បន្នស្នាក់នៅភូមិទន្លាប់ខ្ពស់ត្បូង ឃុំ ដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល (ឃាត់ខ្លួន)និង២-ឈ្មោះ វ៉េង រដ្ឋា ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិត មានទីលំនៅភូមិ ទន្លាប់ខ្ពស់ត្បូង ឃុំ ដំណាក់អំពិល ស្រុកអង្គស្នួលខេត្ត កណ្តាល (គេចខ្លួន)។វត្ថុតាងដកហូត​ ១-ម្សៅក្រាមពណ៌សថ្លាសង្ស័យថាសារធាតុញៀន(ម៉ាទឹកកក)ចំនួន០២កញ្ចប់ មធ្យម ,២-ទូរសព្ទ័ដៃ ០១គ្រឿងម៉ាកណូគាចុចពិលនិង៣-ឧបករណ៍ប្រើប្រាស់ថ្នាំញៀនមួយចំនួនទៀត។

ប៉ូលិសបន្តថា​ ដំបូងកម្លាំងផ្នែកប្រឆាំងគ្រឿងញៀន បានទទួលព័ត៌មាន ពីកម្លាំងមហាជនល្អថាមានមុខសញ្ញាកំពុងជួញដូរថ្នាំញៀន នៅចំណុចកើតហេតុខាងលើ។ ភ្លាមនោះកម្លាំងប៉ូលិសជំនាញ បានចុះទៅដល់កន្លែងកើតហេតុ ឃើញមុខសញ្ញាកំពុងឈរតាមផ្លូវឃើញដូច្នេះ កម្លាំងប៉ូលិសក៏បានឃាត់ខ្លួនឆែកត្រួតពិនិត្យឃើញមានថាំញៀន០២កញ្ចប់នៅក្នុងហៅប៉ៅខោខាងស្តាំ។                                 

យោងតាមចម្លើយសារភាពរបស់ជនសង្សយ័ខាងលើបានឆ្លើយថាថ្នាំញៀន០២កញ្ចប់នេះឈ្មោះ វ៉េង រដា្ឋ ជាអ្នកឱ្យខ្លួនកាន់លក់បន្ត តម្លៃ១៣០០០០រៀល(ដប់បីម៉ឺនរៀល)។

បច្ចុប្បន្នជនសង្ស័យ រួមជាមួយវត្ថុតាង ត្រូវបានបញ្ជូនមកកាន់អធិការដ្ឋានស្រុក ដើម្បី សាកសួរបន្ត និងកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab