PSG និងក្លឹប Juventus កំពុងចរចាដើម្បីផ្ទេរកីឡាករ Paulo Dybala

ក្លឹប PSG និង​ក្លឹប Juventus នឹង​ចរចា​ជុំវិញកិច្ចសន្យា​ផ្ទេរកីឡាករ​ Paulo Dybala ​ដែលមានតម្លៃ៧៣លានផោននៅ​សប្តាហ៍​នេះ។

ភ្នាក់ងារលោក Jorge Antun របស់​ Dybala នឹង​ជួប​ជាមួយ​ប្រធានបច្ចេកទេស​ក្លឹប PSG លោក Leonardo ដើម្បីសម្រេចកិច្ចព្រមព្រៀងឲ្យ​បាន​ឆាប់ៗតាមដែល​អាចធ្វើ​ទៅបាន។

លោក Leonardo ចង់បញ្ចប់​កិច្ច​ព្រមព្រៀង​នៅត្រឹមថ្ងៃពុធ​នេះ ហើយ​ចង់​បាន​ខ្សែប្រយុទ្ធថ្មី​នេះ​ទៅលេងនៅបារាំង​។ ​វាបានបង្ហាញយ៉ាងច្បាស់​ថា ពួកគេពិតជាចង់បាន​ខ្សែប្រយុទ្ធម្នាក់ទៀត​នៅពេលពួកគេចាញ់​ក្រុម Rennes នៅ​ក្របខណ្ឌ Ligue 1 កាលពីយប់ថ្ងៃអាទិត្យ។

គេនៅចាំមើលថា តើ​ក្លឹប Juventus នឹងទទួលយកលក្ខខណ្ឌដែល​ផ្តល់​ឲ្យ​ដោយ​ក្លឹប PSG ឬយ៉ាងណា ហើយ​អាចនឹងរក្សាតម្លៃ​៩១លានផោន។ ខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីនរូបនេះក៏​ត្រូវបានគេភ្ជាប់ទៅនឹង​កិច្ច​ព្រមព្រៀងផ្ទេរ​ទៅក្លឹប Man Utd និង​ Spurs ផងដែរនៅ​រដូវ​ក្តៅនេះ ប៉ុន្តែ​កិច្ចព្រមព្រៀងផ្ទេរមក​ក្របខណ្ឌ​ EPL ប្រហែលជា​មិនអាចក្លាយជា​ការពិតនោះទេ៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab