Alexis Sanchez អាចនឹងចូលរួមជាមួយក្លឹប Inter Milan

ខ្សែប្រយុទ្ធ Alexis Sanchez របស់ក្លឹប​ Man Utd អាចនឹង​ក្លាយ​ជា​កីឡាករ​របស់ក្លឹប Inter Milan ក្នុងរយៈ​ពេល​២៤​ម៉ោង។ កីឡាករសញ្ជាតិ​ស៊ីលី​រូបនេះ​​ចង់​ផ្ទេរទៅ​ចូល​រួមជាមួ​យ​ក្លឹប Inter Milan ហើយ​ទទួល​បាន​ភ្លើងខៀវពីក្លឹប Man Utd  ដើម្បី​ពិភាក្សា​ជាមួយ​ក្លឹបយក្ស​អ៊ីតាលី​និង​អ្នក​គ្រូបង្វឹក Antonion Conte ។

ក្លឹប Inter Milan ចង់​នាំ​យក​ខ្សែប្រយុទ្ធរូបនេះ​មក​កាន់ទឹកដី San Siro ក្នុងកិច្ច​សន្យាខ្ចីជើង​១២​ខែ​ ដោយ​ទទួល​បាន​ប្រាក់​កក់​៥លានអឺរ៉ុប​ជាមុន ។ ​ក្លឹប Inter នឹង​បង់​ប្រាក់បន្ថែម​១៩លានអឺរ៉ូ​​នៅតំណាច់​នៃកិច្ច​សន្យា​ខ្ចីជើង ប៉ុន្តែ​ Man Utd ​ចង់​បាន​២៥លានអឺរ៉ូសម្រាប់​ខ្សែប្រយុទ្ធ​រូបនេះ​ហើយក្លឹបនេះហាក់ដូចជាមិនចង់ទទួល​កញ្ចប់ទឹកប្រាក់​ដែល​ទាបជាងនេះទេ។

មើល​ទៅ​វាហាក់ដូចជាគ្មានអ្វីដែល​ពិបាកក្នុ​ងការទទួល​យក​លក្ខខណ្ឌផ្ទាល់ខ្លួននោះទេ ដោយសារតែ​​ Sanchez មានបំណង​លះបង់ផ្នែក​ខ្លះ​នៃប្រាក់ឈ្នួលបច្ចុប្បន្ន ៥០០.០០០​ផោន​ក្នុងមួយសប្តាហ៍​​របស់ខ្លួន៕

adverise with khmeread