ពួកចោរចោះដំបូលផ្ទះរួចយកខ្សែអង្រឹងសម្រូតខ្លួនចូលក្នុងផ្ទះលួចទូរស័ព្ទអស់៧០គ្រឿង

​       ភ្នំពេញ​ ​៖​ ហាងលក់ទូរស័ព្ទ​ដៃយីហោជីឃាង​ដែលមានទីតាំងនៅ​ ផ្ទះលេខ៧M ផ្លូវចោមចៅ​ ភូមិចោមចៅ៣​ សង្កាត់ចោមចៅទី២​ ខណ្ឌពោធិ៍សែនជ័យ​  ត្រូវបានពួកចោរឡើងគាស់ដំបូលនិងយកអង្រឹងនីឡុងចងសម្រូតខ្លួនចូលទៅលួចយកទូរស័ព្ទដៃអស់ចំនួន៧០គ្រឿង​រួច ហេីយគេចខ្លួនបាត់អស់ លុះវេលាម៉ោង៧ព្រឹកថ្ងៃទី១៩​ ខែសីហា​ឆ្នាំ២០១៩​ ទេីបម្ចាស់ដឹងបង្កភ្ញាក់ផ្អើលឆោឡោនិងប្ដឹងប៉ូលិសឱ្យជួយ។ 

​    ប៉ូលិសនិយាយថា​ ម្ចាស់ផ្ទះឈ្មោះជី​ ឃាង​ ភេទប្រុសអាយុ៣១ឆ្នាំមុខរបរលក់ទូរស័ព្ទស្នាក់នៅកន្លែងកេីតហេតុខាងលេី។ គាត់និយាយថា​ មុនពេលកេីតហេតុនៅល្ងាចថ្ងៃទី១៨ខែសីហា​ឆ្នាំ២០១៩​ ក្រោយចប់ម៉ោងលក់រូបគាត់និងក្រុមគ្រួសារបានរៀបចំឥវ៉ាន់ទុកដាក់រួចក៏ឡេីងដេកជាន់លេីអស់។

​     លុះព្រឹកឡេីងក្រោយពីភ្ញាក់ពីដេកគាតក៏ចុះមកក្រោមរៀបចំឥវ៉ាន់ដាក់លក់វិញក៏ស្រាប់តែឃេីញទ្វារទូដាក់ទូរស័ព្ទចំហនិងបាត់អស់ចំនួន៧០គ្រឿង ហើយឃើញដំបូលស័ង្កសីហាងមានស្នាមចោះប្រហោង​ ហេីយក្រុមចោរបានយកអង្រឹងនីឡុងសម្រូតចូលក្នុងហាងរបស់គាត់តែម្តងដូចពួកនិនចារចឹង។

​    គាត់ទៅប្តឹងសុំឱ្យប៉ូលិសមូលដ្ឋានជួយ​អន្តរាគមន៍ រហូតដល់វេលារសៀលថ្ងៃដដែលលម្លាំងប៉ូលិសការិយាល័យបច្ចេកទេសរាជធានីភ្នំពេញបានចុះទៅធ្វើកោសល្យវិច័យដើម្បីស្រាវជ្រាវតាមចាប់ជនសង្ស័យផ្តន្ទាទោសតាមច្បាប់៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab