ពួកតារាហុងកុងសម្រុកនាំគ្នាបង្ហាញក្តីស្រឡាញ់ចំពោះចិនដីគោក ខណៈបាតុកម្មប្រឆាំងប៉េកាំងនៅហុងកុងកាន់តែឡើងកម្តៅ

តារាល្បីៗមកពីហុងកុងបានសម្រុកនាំគ្នាបង្ហាញភាពស្មោះត្រង់របស់ពួកគេចំពោះទីក្រុងប៉េកាំង ខណៈបាតុកម្មប្រឆាំងនឹងរដ្ឋាភិបាលនៅឯស្រុកកំណើតរបស់ពួកគេឈានចូលដល់សប្តាហ៍ទី ១១។ នេះយោងតាមការសរសេររបស់កាសែត Daily Mail កាលពីថ្ងៃចន្ទ ទី១៩ សីហា។ 

ពួកគេបានចែករំលែកផុសជាច្រើន ដោយនិយាយថា "ខ្ញុំស្រឡាញ់ប្រទេសចិន", "ហុងកុងគឺជាផ្នែកមួយនៃប្រទេសចិនជារៀងរហូតហើយ", "ខ្ញុំគាំទ្រប៉ូលិសហុងកុង" នៅលើវេបសាយ Weibo របស់ចិនដែលស្រដៀងនឹង Twitter ដែរ។

តារាជាច្រើនទៀតក៏បានប្រកាសខ្លួនឯងថាជាអ្នកការពារទង់ជាតិចិនផងដែរ បន្ទាប់ពីក្រុមបាតុករមួយចំនួននៅហុងកុងបានដកទង់ជាតិចិនគ្រវាត់ចោលនៅកំពង់ផែ Victoria កាលពីដើមខែនេះ។

ដំណឹងនេះកើតឡើង បន្ទាប់ពីនាង Liu Yifei (សៀវឡុងនី) តារាចិនសញ្ជាតិអាមេរិក ដែលដើរតួឯកក្នុងខ្សែភាពយន្តរឿង Mulan របស់ក្រុមហ៊ុន Disney និងតារាសម្តែងហុងកុង Jackie Chan (ឈិនឡុង) បានបង្កឱ្យផ្ទុះកំហឹងទូទាំងពិភពលោក បន្ទាប់ពីបង្ហាញការគាំទ្រដល់ទីក្រុងប៉េកាំងប្រឆាំងនឹងក្រុមបាតុករ។

មជ្ឈមណ្ឌលហិរញ្ញវត្ថុអាស៊ីមួយនេះត្រូវបានរញ្ជួយដោយបាតុកម្មរយៈពេលពីរខែកន្លងមកប្រឆាំងនឹងសេចក្តីស្នើច្បាប់មួយដែលអនុញ្ញាតឱ្យប្រជាជនត្រូវបានធ្វើបត្យាប័នពីទីក្រុងហុងកុងទៅជំនុំជម្រះនៅក្នុងតុលាការដែលគ្រប់គ្រងដោយបក្សកុម្មុយនីស្តនៅចិនដីគោក។

តារាដទៃទៀត ដែលគាំទ្រចិនប៉េកាំងរួមមាន Chan Siu-chun, Aarif Rahman, Simon Yam Tat-wah, Sheh Sze-man, Ada Choi Siu-fun, Monica Chan Fat-yung, Ouyang Nana, Lay Zhang (សមាជិក EXO) និង Lai Kuan-lin (សមាជិក EXO)៕

adverise with khmeread

អ្នកនឹងចូលចិត្ត

tiger
Loading ad ...