adverise with khmeread 3

​អ្នក​ប្រហែលជា​មិន​នឹកស្មានថា​សត្វ​សេះមួយ​ក្បាល​នេះ​អាច​ពាក់​អាវធំ​សង្ហា​បែបនេះ​ឡើយ​

វា​គឺជា​សេះ​ចេះ​ស្លៀកពាក់​សម្លៀកបំពាក់​មួយ​ឈុត​ដ៏​ស្រស់ស្អាត​សង្ហា រួមមាន ឈុត​សម្លៀកបំពាក់ Harris Tweed ជាមួយនឹង​មួ​កក​ន្ទឹ​ប​ដ៏​សក្តិសម​ជាមួយនឹង​វា​ផងដែរ​។​

​ការ​បង្អួត​ស្ទីល​ដ៏​ឡូយ​របស់​សត្វ​សេះមួយ​ក្បាល​នេះ គឺ​ត្រូវ​បានបង្ហាញ​ដោយ​ម្ចាស់​ជើងឯក​ប្រណាំងសេះ ២០ សម័យកាល លោក Tony McCoy ដែល​វា​ជា​សម្លៀកបំពាក់​ដ៏​ល្អឥតខ្ចោះ​មិន​ធ្លាប់មាន​ពីមុនមក​ឡើយ​។​

​វា​ត្រូវបាន​គេ​ដាក់​ងារ​ឱ្យ​ថា​ជា "​លេខ ១ ពិភពលោក​" ដែលត្រូវបាន​បំពាក់​ដោយ​កីឡាករ​ប្រណាំងសេះ​ជើងចាស់​លោក Morestead អំឡុង​ពិធីបុណ្យ​ប្រចាំឆ្នាំ​នៅក្នុង​ទីក្រុង Cheltenham ដែលជា​ជំនួប​ប្រណាំងសេះ​ដ៏​មាន​កិត្យានុភាព​មួយ​របស់​ប្រទេស​អង់គ្លេស​កាល​សប្តាហ៍​មុននេះ​៕

adverise with khmeread
ប្រភព៖ CNN

អ្នកនឹងចូលចិត្ត

មតិយោបល់