កំពុងរាយការណ៍ព័ត៌មានផ្សាយផ្ទាល់ចេញពីហ្វូងបាតុករនៅម៉ិកស៊ិក ស្រាប់តែត្រូវបុរសម្នាក់ម៉ាត់មួយដៃសន្លប់ពិធីករ

បុរសយូកូងហិង្សាម្នាក់ បានដាល់អ្នកនិយាយព័ត៌មានចំកណ្ដាលមុខ ពេលកំពុងធ្វើសេចក្តីរបាយការណ៍ស្តីពី "ការតវ៉ាមួយដើម្បីលើកកម្ពស់សារៈសំខាន់របស់នារី" ដែលអំពាវនាវឱ្យមានច្បាប់ស្តីពីបទល្មើសផ្លូវភេទកាន់ដ៏តឹងរ៉ឹងនៅក្នុងប្រទេសម៉ិកស៊ិក។

លោក Juan Manual Jimenez បានដួលសន្លប់ទៅនឹងដី បន្ទាប់ពីអ្នកតវ៉ាម្នាក់បានដាល់ចូលកណ្ដាលមុខគាត់ក្នុងទីក្រុងម៉ិកស៊ីកូកាលពីថ្ងៃសុក្រសប្តាហ៍មុន។

ការតវ៉ាបានចាប់ផ្ដើម បន្ទាប់ពីក្មេងស្រីជំទង់ពីរនាក់បានចោទប្រកាន់មន្រ្តីប៉ូលិសពីបទរំលោភសេពសន្ថវៈ។ មនុស្សស្រីប្រមាណ ៥០០ នាក់បានដើរតាមផ្លូវកាលពីថ្ងៃសុក្រ និងមេប៉ូលិសរបស់ទីក្រុងត្រូវបានជះគ្រាប់ផ្លេកៗពណ៌ផ្កាឈូកពីលើ៕

 

adverise with khmeread
tiger
Loading ad ...