ជនបរទេសម្នាក់ស្លាប់នៅសណ្ឋាគារ Sun and Moonខណៈសមត្ថកិច្ចពិនិត្យទើបភ្ញាក់ផ្អើល

ភ្នំពេញ​ ៖​ មានករណីជនបរទេសស្លាប់​ នៅចំណុចសណ្ឋាគារ Sun and Moon (បន្ទប់លេខ(៧០១) ជាន់ទី០៧ អគារលេខ៦៨.៧០.៧២ និង៧៤ ផ្លូវលេខ១៣៦ ក្រុម១០ ភូមិ១០ សង្កាត់ ផ្សារកណ្ដាលទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញបង្កការភ្ញាក់ផ្អើលនៅថ្ងៃចន្ទ ទី១៩ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង៩យប់។ 
ប៉ូលិសនិយាយថា​ សពឈ្មោះ JOHANSSON ANDERS MICHAEL ជនជាតិស៊ុយអែត (SWENDEN) ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរ ទេសចរណ៍ កាន់លិខិតឆ្លងដែនលេខ840612-3235​ ។ 
ក្រោយពីសភាពការណ៍កើតឡើងកម្លាំងប៉ូលិសជំនាញខណ្ឌ និងប៉ុស្តិ៍បានចុះដល់គ្រប់គ្រងកន្លែងកើតហេតុ ហើយរាយការណ៍ជូនព្រះរាជអាជ្ញា ការិយាល័យប៉ូលិសបច្ចេកទេសវិទ្យាសាស្រ្ត ប៉ូលិសការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ ការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី ផែនការងារអន្តោប្រវេសន៍ និងលោកគ្រូពេទ្យកោសលវិច័យរាជធានី ដើម្បីបង្កើត គណៈកម្មការធ្វើការត្រួតពិនិត្យកោសល្យវិច័យពិនិត្យសព។

សម្ភារៈសពរួមមាន លិខិតឆ្លងដែនចំនួន០១ក្បាល លេខ840612-3235,ទូរស័ព្ទដៃចំនួន០៣គ្រឿង,ខ្សែកធ្វើពីលោហៈធាតុពណ៌លឿងស្លេកចំនួន០១ខ្សែ និងចិញ្ចៀនដាំត្បូងចំនួន០២វង់,កាតធនាគារ(ATM)ចំនួន០១សន្លឹក ,កាតផ្សេងៗចំនួន០៣សន្លឹក,កុំព្យូទ័រ(laptop)០១គ្រឿង ,លុយដុល្លាអាមេរិក ចំនួន៥០០០ដុល្លារ,
លុយថៃ ចំនួន៥៧២០បាត ,លុយខ្មែរចំនួន៩៨០០០រៀល,វ៉ាលីចំនួន០១និងខោអាវមួយចំនួនបានប្រគល់ឱ្យ ការិយាល័យស៊េីបអង្កេត និងអនុវត្តនីតិវិធី ផែនការងារអន្តោប្រវេសន៍ នៃស្នងការរាជធានីភ្នំពេញ ដើម្បីរក្សាទុក។

តាមការសន្និដ្ឋានរបស់សមត្ថកិច្ចចម្រុះថា សពស្លាប់ដោយសារគាំងបេះដូង បណ្ដាលមកពីប្រើប្រាស់ធាតុញៀនប្រភេទមេតំហ្វេតាមីន និងម៉កហ្វីន។ចំណែកសាកសពតម្កល់នៅវត្តស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ៕

adverise with khmeread
tiger
Loading ad ...