ឡានដឹកដីបុកកាមរី (ហើម) ពីក្រោយរបួសធ្ងន់ម្នាក់នៅសង្កាត់វាលស្បូវ

ភ្នំពេញ ៖ រថយន្តដឹកដីបុកនិងរថយន្តកាមរី(ហើម)ពេញទំហឹងបណ្ដាលឱ្យរងរបួសធ្ងន់ម្នាក់ ត្រូវបានរថយន្តសង្គ្រោះដឹកយកទៅសង្គ្រោះនៅមន្ទីពេទ្យកាល់ម៉ែត​ ដែលគ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងកាលពីវេលាម៉ោង ១២និង១០នាទី យប់ រំលងអធ្រាត្រឈានចូលថ្ងៃ អង្គារ ទី ២០ ខែ កក្កដា ឆ្នាំ ២០១៩ នៅតាមបណ្ដោយផ្លូវជាតិលេខ១ ស្ថិតក្នុងសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ ។

ប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា​ ដំបូងគេបានឃើញរថយន្តកាមរី (ហើម)ពណ៌ទឹកប៊ិច ពាក់ស្លាក លេខ ភ្នំពេញ 2N-1697 បើកបរដោយឈ្មោះជួប​ កុសល​ ភេទប្រុស​ អាយុ៣៥ឆ្នាំ​ មុខរបរលក់ដូរ​ ស្នាក់នៅផ្ទះលេខ៦​ ផ្លូវសុធារស​ សង្កាត់ទន្លេបាសាក់​ ខណ្ឌចំការមន​ បើកបរតាមបណ្ដោយផ្លូវជាតិលេខ១ ក្នុងទិសដៅពីលិចទៅកើតបត់ត្រឡប់ក្រោយចូលទៅក្នុងលំនៅដ្ឋានសំណង់វាលស្បូវ។ 

ខណៈពេលនោះក៏មាន រថយន្តដឹកដីពណ៌បៃតង ពាក់ស្លាកលេខ ភ្នំពេញ 3E-1497 បើកស្របទិសគ្នាបានបុកពីក្រោយពេញទំហឹង បណ្ដាលឱ្យអ្នកបើកបររថយន្តកាមរីកៀបជាប់ក្នុងរថយន្ត រងរបួសធ្ងន់ធ្ងរ ត្រូវបានដឹកយកទៅសង្គ្រោះនៅមន្ទីពេទ្យភ្លាមៗ ។ ចំណែកតៃកុងឡានដឹកដីបានរត់គេចខ្លួនបាត់តែម្តង​ ។

បន្ទាប់មកសមត្ថកិច្ច បានចុះមកដល់ចំណុចកើតហេតុ បានធ្វើការវាស់វែងស្ទូចយករថយន្តទាំងពីរ ទៅរក្សាទុកនៅ ការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញ រង់ចាំដោះស្រាយពេលក្រោយ ៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab