លោក Maurizio Sarri ជក់បារីមួយថ្ងៃ ៦០ ដើម ឥឡូវកើតជំងឺរលាកសួត មិនអាចដឹកនាំ Juventus នៅថ្ងៃបើកឆាករដូវកាលថ្មីជាមួយ Parma បានទេ

គ្រូបង្វឹកក្លឹបយក្សអ៊ីតាលី Juventus លោក Maurizio Sarri ដែលល្បីជក់បារីមួយថ្ងៃ៦០ដើម ឥឡូវនេះកំពុងមានជំងឺរលាកសួត និងមិនអាចមកបញ្ជាក្រុមនៅការប្រកួតបើកឆាកប៉ះជាមួយនឹងក្លឹប Parma ក្នុងក្របខណ្ឌ Serie A បានទេ។

គ្រូបង្វឹកអាយុ ៦០ ឆ្នាំរូបនេះ ដំបូងត្រូវបានគេប្រាប់ឱ្យសម្រាកបន្ទាប់ពីមានជំងឺផ្តាសាយកាលពីសប្តាហ៍មុន ប៉ុន្ដែក្លឹបយក្សមួយនេះបានបញ្ជាក់ថា គាត់មានជំងឺរលាកសួត។

Sarri បានរៀបចំកីឡាករសម្រាប់ការប្រកួតបើកឆាកនៅឯកីឡដ្ឋាន Stadio Ennio Tardini រួចជាស្រេចហើយ។ បើទោះជាគាត់មានវត្តមាននៅកន្លែងហ្វឹកហាត់ក៏ដោយ ក៏គាត់មិនអាចបង្ហាត់កីឡាករបាននោះទេ ហើយនេះអាចនឹងបង្ខំឱ្យគាត់អវត្តមាននៅពេលប្រកួតបើកឆាកជាមួយនឹងក្លឹប Parma ក្នុងសប្ដាហ៍នេះ៕

adverise with khmeread

អ្នកនឹងចូលចិត្ត

Tiger underlay 0cc51ce78ea42075c828d110dce2083d23804c4c9a1bb917ebea151827aebf16