អាមេរិកពន្យារពេលលើបម្រាម ៩០ ថ្ងៃទៀតសម្រាប់ក្រុមហ៊ុន Huawei

រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មអាមេរិកលោក Wilbur Ross បានបញ្ជាក់ថា បម្រាមលើក្រុមហ៊ុនបច្ចេកវិជ្ជាយក្សចិន Huawei នឹងមិនចូលជាធរមានក្នុងរយៈពេល ៩០ថ្ងៃបន្ថែមទៀត។

សហរដ្ឋអាមេរិកបានដាក់ក្រុមហ៊ុននេះចូលទៅក្នុងបញ្ជីខ្មៅកាលពីខែឧសភា ព្រោះបារម្ភពីបញ្ហាសន្តិសុខជាតិ។ បន្ទាប់មកក្រុមហ៊ុន Huawei ត្រូវបានផ្តល់ការអនុញ្ញាតបណ្តោះអាសន្ន ដើម្បីសម្រួលដល់ការផ្លាស់ប្តូរដែលត្រូវផុតកំណត់នៅថ្ងៃចន្ទម្សិលមិញ។

ទោះយ៉ាងណាក្តី លោក Ross បានបន្ថែមថាសាខាក្រុមហ៊ុន Huawei ចំនួន ៤៦ទៀតនឹងត្រូវបញ្ចូលទៅក្នុងបញ្ជីរាយនាមអង្គភាពនៅអាមេរិក ដែលជាបញ្ជីខ្មៅសម្រាប់ក្រុមហ៊ុនដែលសហរដ្ឋអាមេរិកនឹងមិនធ្វើពាណិជ្ជកម្មជាមួយ។

ការពន្យានេះត្រូវបានធ្វើឡើងដើម្បីអនុញ្ញាតឱ្យក្រុមហ៊ុនដូចជា Google ជាដើម ធ្វើពាណិជ្ជកម្មជាមួយក្រុមហ៊ុន Huawei ខណៈពេលកំពុងធ្វើការលៃតម្រូវទៅនឹងការរឹតត្បិតក្រុមហ៊ុនមួយនេះ៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab