ប៉ូលិស​ព្រហ្មទណ្ឌបង្ហាញមុខចោរឆក់ប្លន់ប្រដាប់អាវុធ២នាក់

ភ្នំពេញ​ ​៖​ កម្លាំង​ប៉ូលិស​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​​រាជធានី​ភ្នំពេញ​ បាន​បង្ហាញមុខ​ជនសង្ស័យ​២​នាក់​ ពាក់ព័ន្ធ​ករណី​រឆក់ប្លន់ កាន់កាប់​អាវុធ​ដោយ​គ្មាន​ការ​អនុញ្ញាត​ និង​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​នៅ​ព្រឹក​ថ្ងៃ​ទី​២០​ ខែសីហា​ ឆ្នាំ​២០១៩​។​

ប៉ូលិស​ព្រហ្មទណ្ឌ​កម្រិត​ស្រាលរាជធានីភ្នំពេញ​បានឱ្យ​ដឹង​ថា​  កាលពី​ថ្ងៃ​ទី​១៤​ ខែសីហា​ ឆ្នាំ​២០១៩​ វេលា​ម៉ោង​៦​និង​៣០​នាទី​ មាន​ករណី​ ​ឆក់​កាបូបស្ពាយ​ប្រដាប់​អាវុធ​មិន​បាន​សម្រេច​នៅ​ចំណុច​មុខ​ផ្ទះ​លេខ​៤៩៤​អឺ​០​ ផ្លូវ​ព្រះ​សីហ​នុ​ ក្រុម​៤៧​ ភូមិ​១១​ សង្កាត់​ទួល​ស្វាយព្រៃ​២​ ខណ្ឌចំការមន​ ​ បង្ក​ឡើង​ដោយ​ជនសង្ស័យ​ ឈ្មោះ​ សុច​ ច័ន្ទ​រិ​ន​ ហៅ​និ​ន​ ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ហ្សូ​មមើ​អ៊ិ​ច​ ពណ៌​សលាយ​ខ្មៅ​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 1BR-3436​ ម្នាក់ឯង​ និង​មាន​ដាក់អាវុធ​ខ្លី​មួយ​ដើម​ម៉ាក​ K៥៩​ លេខ​៥១៧៣​ បង់​ចំនួន​០១​គ្រាប់​ចំនួន​០៨​គ្រាប់​ នៅ​ក្នុង​ហោប៉ៅ​ខោ​ ។ 

ប៉ូលិសបន្តថា នៅ​ពេល​ជនសង្ស័យ​ជិះ​ម៉ូតូ​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ​ ក៏​បានឃើញ​ជន​រង​គ្រោះ​កំពុង​ឈរ​នៅ​ជិត​ម៉ូតូ​ម៉ាក​ហុងដា​ PCX​ ពណ៌​ស​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 1GN-5136​ មាន​កាន់​កាបូបស្ពាយ​ដាក់​លើ​កែបម៉ូតូ​ ។ ភ្លាម​នោះ​ជនសង្ស័យ​ឈ្មោះ​ សុច​ ច័ន្ទ​រិ​ន​ ហៅ​និ​ន​ បានឃើញ​ ក៏​ជិះ​ម៉ូតូ​ចូល​ទៅ​ជិត​ជន​រង​គ្រោះ​ ហើយ​ធ្វើ​សកម្មភាព​ឆក់​យក​កាបូបស្ពាយ​ពី​ជន​រង​គ្រោះ​បាន​សម្រេច​រួច​ជិះ​ម៉ូតូ​គេចខ្លួន​។ 

ភ្លាម​នោះ​ជន​រង​គ្រោះ​ បាន​ស្រែក​ឆោឡោ​ឡើង​ ហើយ​រត់​តាម​ជនសង្ស័យ​ ពេល​នោះ​ប្តី​ជន​រង​គ្រោះ​ដែល​នៅ​ជិត​នោះ​បានឮ​ ក៏​បាន​បើក​ម៉ូតូ​ដេញ​តាម​ជនសង្ស័យ​ពីក្រោយ​ រហូត​ដល់​ចំណុច​មុខ​ផ្ទះ​លេខ​១៦៩​អឺ​០​ ផ្លូវ​លេខ​៣៣៦​ ភូមិ​៨​ សង្កាត់​វាលវង់​ ខណ្ឌ​៧​មក​រា​ក៏​តាម​ទាន់​ជនសង្ស័យ​ ហើយ​យក​ជើង​ធាក់​ម៉ូតូ​របស់​ជនសង្ស័យ​បណ្តាល​ឱ្យ​ដួល​ម៉ូតូ​ទាំងអស់​គ្នា​។  

ភ្លាម​នោះ​ប្ដី​របស់​ជន​រង​គ្រោះ​ក៏​ដណ្តើម​បាន​កាបូបស្ពាយ​ពី​ជនសង្ស័យ​វិញ​ ជនសង្ស័យ​ឈ្មោះ​ សុច​ ច័ន្ទ​រិ​ន​ ហៅ​ និ​ន​ ក៏​បាន​ទុក​ម៉ូតូ​របស់​ខ្លួន​ចោល​ រ​ត់ទៅ​លើក​ម៉ូតូ​របស់​ជន​រង​គ្រោះ​ម៉ាក​ហុងដា​PCX​ ជិះ​ចេញ​គេចខ្លួន​បន្ត​បាន​ប្រហែល​៣០​ម៉ែត្រ​ ជន​រង​គ្រោះ​ក៏​បាន​ចុច​តេ​លេប​ញ្ជា​ធ្វើ​ឱ្យម៉ូតូ​រលត់​ម៉ាស៊ីន​ ជនសង្ស័យ​ដួល​ម៉ូតូ​ជ្រុះ​អាវុធ​ខ្លី​ម៉ាក​K៥៩​ ទៅ​លើ​ថ្នល់​ភ្លាម​នោះ​ជនសង្ស័យ​ឈ្មោះ​ សុច​ ច័ន្ទ​វិ​ន​ ហៅ​និ​ន​ រត់​ទៅ​រើស​អាវុធ​ខ្លី​រួច​បាញ់​សំដៅ​ទៅ​លើ​ជន​រង​គ្រោះ​ ចំនួន​២​គ្រាប់​ផ្ទុះ​មួយ​គ្រាប់​ ប៉ុន្តែ​មិន​ត្រូវ​ជន​រង​គ្រោះ​ឡើយ​។​

បន្ទាប់​ពី​បាញ់​សំដៅ​ជន​រង​គ្រោះ​រួច​ជនសង្ស័យ​ ក៏​បាន​កាន់​អាវុធ​ខ្លី​នៅ​ដៃ​រត់​តាម​ផ្លូវ​លេខ​២១៥​ គេចខ្លួន​បន្ត​ទៀត​រហូត​ដល់​ចំណុច​មុខ​ភោជនីយដ្ឋាន​ ប៉ៃ​ ហ៊ី​ ទីតាំង​លេខ​៤២​ ផ្លូវ​លេខ​២១៥​ ភូមិ​៧​ សង្កាត់​វាលវង់​ ខណ្ឌ​៧​មក​រា​​ ក៏​បានឃើញ​ជន​រង​គ្រោះ​២​នាក់​ (ប្រុស​ម្នាក់​,ស្រី​ម្នាក់)​ កំពុង​ជិះ​ម៉ូតូឌុប​គ្នា​ម៉ាក​ហុងដា​ MOOVE​ ពណ៌​ ខ្មៅ​ផ្ទៃមេឃ​ ផលិត​ឆ្នាំ​២០១៨​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 1GY-2324​។  ភ្លាម​នោះ​ ជនសង្ស័យ​ឈ្មោះ​ សុច​ ច័ន្ទ​រិ​ន​ ហៅ​ និ​ន​ បាន​យក​អាវុធ​ខ្លី​ម៉ាក​K៥៩​ ភ្ជង់​ទៅ​លើ​ជន​រង​គ្រោះ​យក​ម៉ូតូ​បាន​សម្រេច​ រួច​ជិះ​គេចខ្លួន​បាត់​។​

​ក្រោយ​ពី​មាន​សភាពការណ៍​ខាងលើ​កើតឡើង​នៅ​ថ្ងៃ​ទី​១៨​ ខែសីហា​ ឆ្នាំ​២០១៩​ វេលា​ម៉ោង​៧​និង​៣០​នាទី​ កម្លាំង​ប៉ូលិសការិយាល័យ​ស្រាវជ្រាវ​ សហការ​ជាមួយ​កម្លាំង​ប៉ូលិសប៉ុស្តិ៍​​រដ្ឋបាល​ផ្សារ​ថ្មី​១​ ឃាត់ខ្លួន​ជនសង្ស័យ​​២​នាក់​ រួម​មាន​ទី​១-​ឈ្មោះ​ សំ​ បណ្ឌិត​ ភេទ​ប្រុស​ អាយុ​៣៣​ឆ្នាំ​ និង​ទី​២-​ឈ្មោះ​ កែវ​ វណ្ណៈ​ ភេទ​ប្រុស​ អាយុ​៣១​ឆ្នាំ​ ជនជាតិ​ខ្មែរ​ នៅ​ចំណុច​កន្លែង​ផ្ញើ​ម៉ូតូ​ក្នុង​មន្ទីរពេទ្យ​ព្រះ​អង្គឌួង​ សង្កាត់​ផ្សារ​ថ្មី​១​ ខណ្ឌដូនពេញ​ ​។​

ប៉ូលិស​ដកហូត​វត្ថុ​តាងម៉ូតូ​ម៉ាក​ហុងដា ​MOOVE​ ពណ៌​ខ្មៅ​ ផ្ទៃមេឃ​ ​ ផលិត​ឆ្នាំ​២០១៨​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 1GY-2324​ ដែល​ពាក់ព័ន្ធ​ករណី​ខាងលើ​ បញ្ជូន​មក​ការិយាល័យ​ដើម្បី​ធ្វើការ​សាកសួរ​ ហើយកសាងសំណុំរឿងប្ជូនទៅតុលាការចាត់ការ​តាម​នីតិវិធី​៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab