អតីតខ្សែប្រយុទ្ធ Fernando Llorrente របស់ក្លឹប Spurs អាចនឹងទៅចូលរួមជាមួយក្លឹប Lazio ដោយឥតតម្លៃផ្ទេរ

ខ្សែប្រយុទ្ធ Fernando Llorente ដែលនៅទំនេរចាប់តាំងពីចាកចេញពីក្លឹប Spurs កាលពីដំណាច់រដូវកាលមុនមកនោះ អាចនឹងទៅចូលរួមជាមួយក្លឹប Lazio ដោយឥតតម្លៃផ្ទេរ ស្របពេលមានសេចក្តីរាយការណ៍ជាច្រើនថា កីឡាករវ័យ៣៤ឆ្នាំរូបនេះបានចរចាជាមួយក្លឹប Lazio ច្រើនថ្ងៃមកហើយ។

Fernando បានបង្ហាញមុខ៦៦លើកសម្រាប់ក្លឹប Spurs ក្នុងរយៈពេលពីរឆ្នាំនេះ ដោយរកបាន១៣គ្រាប់។ កីឡាកររូបនេះបានបង្ហាញមុខច្រើន បន្ទាប់ពីកីឡាករ Harry Kane រងរបួសនិងបានបង្ហាញមុខនៅជើងទី១នៃការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រក្របខណ្ឌឆេមបានលីកជាមួយក្រុម Ajax កាលពីរដូវកាលមុន។

ក្លឹប Inter Milan, Napoli និងក្លឹប Fiorentina ក៏ប្រហែលជាអាចចូលរួមប្រជែងដើម្បីផ្ទេរខ្សែប្រយុទ្ធរូបនេះផងដែរ។ គ្រូបង្វឹកក្លឹប Lazio លោក Filippo Inzaghi នឹងស្វែងរកខ្សែប្រយុទ្ធម្នាក់ទៀត ដើម្បីបានជាដៃគូជាមួយកីឡាករ Ciro Immobile ជាពិសេសដោយសារតែកីឡាករ Felipe Caicedo មិនទាន់យល់ព្រមទទួលយកកិច្ចសន្យាថ្មីនៅឡើយទេ៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab