adverise with khmeread 7a6a1891 900d 4f7b 9154 eb54ab432740

ឃាត់ខ្លួន​ជនសង្ស័យ​ពីរ​នាក់​ពាក់​ព​ន្ធ័​ករណី​ប្លន់​កាលពី​យប់មិញ​(​មាន​វីដេអូ​)

    ភ្នំពេញ ៖ ប៉ូលិស​នាំ​ជនរងគ្រោះ​ទៅ​មើលមុខ​ជនសង្ស័យ​២​នាក់​នៅវេលា​ម៉ោង​៨​និង​៣០​នាទី​ព្រឹក​ថ្ងៃទី​១៦​មីនាឆ្នាំ​២០១៦ បន្ទាប់ពី​បានធ្វើ​សកម្មភាព​កាប់​ប្លន់​កាលពី​យប់មិញ​ថ្ងៃទី​១៥​មីនា​នៅលើ​ស្ពាន​អាកាស​ស្ទឹងមានជ័យ សង្កាត់​ទំនប់ទឹក ខណ្ឌចំការមន​ហើយ​បញ្ជាក់​ពួកគេ​ទាំង​២​នាក់​ពិតជា​ចោរ​មែន​។​

     ប៉ូលិស​និយាយថា ប៉ូលិស​បានធ្វើ​ការឃាត់​ខ្លន​ជនសង្ស័យ ២​នាក់ នៅវេលា​ម៉ោង​១១​យប់​ថ្ងៃទី​១៥​មីនា រួមជាមួយ​ដាវ​សា​ម៉ូ​រ៉ៃ​មួយ​ដើម និង​ម៉ូតូ Wave មួយគ្រឿង​ស្លាក​លេខ កណ្តាល 1R-5226 ខណៈពេល​កំពុង​ត្រួតពិនិត្យ​បង្ក្រាប​បទល្មើស​នៅ​ចំណុច​ផ្សារ​ស្ទឹងមានជ័យ​ថ្មី​។ ពោលគឺ​បន្ទាប់ពី​ជនសង្ស័យ ប្លន់​ប្រដាប់អាវុធ​បានសម្រេច​និង​យក​ម៉ូតូ​ម៉ាក MSX ពណ៌​ស មួយគ្រឿង​ទៅ​បាត់​ដោយ​សុវត្ថិភាព កាលពី​យប់មិញ​នេះ​នៅ​ចំនុច​ស្ពាន​អាកាស​ស្ទឺ​ង​មានជ័យ​។​

      តាម​ប្រភពព័ត៌មាន​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ទៀតថា​ជនសង្ស័យ​២​នាក់​នេះ​ទី​១-​ឈ្មោះ ជា វាសនា​អាយុ​១៨​ឆ្នាំ និង​ទី​២ -​យូ សារ៉ាត់ អាយុ​១៦​ឆ្នាំ ទាំងពី​នាក់​ជា​អ្នកដើរ​ធ្វើ​ម្ហូប​ការ​។​

​      ចំណែក​ជនរងគ្រោះ​ឈ្មោះថា ហុង សីហា អាយុ ២០​ឆ្នាំ​ជា​និស្សិត​ឆ្នាំ​ទី​៣​នៅ​សាកលវិទ្យាល័យ ភូមិន្ទ​ភ្នំពេញ​ហើយ​នៅ​យប់កើតហេតុ ជនរងគ្រោះ​បាន​ជិះ​ម៉ូតូ​ម៉ាក MSX ពណ៌​សមាន​ផ្លាកលេខ ភ្នំពេញ​1FB-2016 ចេញពី​ម្តុំ​បាក់​ទូក ឆ្លងកាត់​លើ​ស្ពាន​អាកាស​ស្ទឹងមាន ជ័យ ដើម្បី​ទៅ​ញាំ​អី ជាមួយ​មិត្ត​ភ​ក្រ័ ក៍​ស្រាប់​តែមាន​ជនសង្ស័យ ជិះ​ម៉ូតូ​៣​គ្រឿង មក​ធ្វើ​សកម្មភាព​ប្លន់​ដោយ​ដាវ​សា​ម៉ូ​រ៉ៃ មក​គំរាម​និង​ប្លន់​បានសម្រេច​តែម្តង​។​ ចំណែក​បក​មខ​ពួក​ផ្សេងទៀត​បាន​បើក​ម៉ូតូ​ជនរងគ្រោះ​ទៅ​បាត់​។​

     ក្រោយពី​បាន​សាកសួរ​រួច​ប៉ូលិស​ប៉ុស្តិ​ស្ទឹងមានជ័យ​បានប្រគល់​ឲ្យ​ទៅខាង​ខ​ណ្ខ​ចំការមន​វិញ​ដើម្បី​សួរនាំ​បន្ត​៕​

 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់