ទោះចេញចូលអូស្រ្តាលី ដូចឡើងចុះផ្សារ តែ អេឡិច ចាន់ត្រា នៅតែមានប្រជាប្រិយភាពខ្ពស់

    ដោយ-ខ្មែររីដ
    ភ្នំពេញ-ជាមួយនិងការចេញសម្តែង ជាច្រើនលើកច្រើនសារនៅប្រទេសអូស្រ្តាលី ប៉ុន្តែតារាចម្រៀងរូបសង្ហារ អេឡិច ចាន់ត្រា នៅតែទទួលបានការពេញចិត្តពេញថ្លើម ពីសំណាក់បងប្អូនខ្មែររស់នៅទីនោះ ព្រោះតែ អេឡិច ត្រូវគេចាត់ទុកថាតារាប្រុសលេចធ្លោជាងគេ ពេលដែលរូបគេចេញចូលប្រទេសអូស្ត្រាលី ស្ទើរតែរាប់ដងភ្លេចទៅហើយ។ 

    អេឡិច និយាយថា មិនថាពេលណាទេ រាល់ពេលដែលខ្លួនមកដល់ប្រទេសអូស្រ្តាលី ហាក់បីដូចជាផ្ទះរបស់ខ្លួនទីពីរ អីចឹង ព្រោះតែបងប្អូន ពូមាមីង នៅទីនេះបានផ្តល់ភាពកក់ក្តៅ និងការគាំទ្រលើសពីស្មានគ្រប់ពេលដែលខ្លួនបានបង្ហាញវត្តមាននៅប្រទេសស៊ីវិល័យមួយនេះ។ 

    អេឡិច បន្តថា ការគាំទ្រគ្រប់ពេលដែលពួកគាត់បានផ្តល់អោយគឺជាកំលាំងចិត្ត ដូច្នេះហើយរាល់ពេលដែលមកដល់អូស្រ្តាលីភ្លាម គឺចាប់ផ្តើមការសំដែងភ្លាម គឺមិនបានគិតដល់ការនឿយហត់នោះទេ។ អេឡិច គឺមានតែពាក្យថា អរគុណ និងជូនពរបងប្អូន អ្នកគាំទ្រទាំងអស់សូមជួបតែសេចក្តីសុខ សេចក្តីចម្រើនគ្រប់ក្រុមគ្រួសារ និងការប្រកបរបទទួលទានបានរីកចម្រើនទៅមុខជាលំដាប់៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab