ស្ត្រីអង់គ្លេសម្នាក់គ្រាន់តែដាក់សំរាមក្នុងថង់ខុសពណ៌ ត្រូវប៉ូលិសចាប់ខ្លួន

ស្រ្តីម្នាក់ដែលបានដាក់សំរាមកែច្នៃប្រើឡើងវិញនៅក្នុងថង់ខុសពណ៌ ត្រូវបានប៉ូលិសចាប់ខ្លួន និងឃុំនៅក្នុងប៉ុស្តិ៍ប៉ូលិស។ នេះបើយោងតាមកាសែត Daily Mail សរសេរកាលពីថ្ងៃទី១៩សីហា។

មន្រ្តីប៉ូលិសបានឃាត់ខ្លួននាង Lindsey Webb បន្ទាប់ពីនាងមិនបានបង្ហាញខ្លួននៅឯតុលាការ Suffolk Magistrates' Court ទីក្រុង Ipswich ប្រទេសអង់គ្លេស។

ស្រ្តីវ័យ ៣៤ឆ្នាំរូបនេះ ត្រូវបានបង្គាប់ឱ្យចូលតុលាការក្នុងខែមេសា បន្ទាប់ពីនាងត្រូវបានចោទប្រកាន់ពីបទរំលោភលើច្បាប់ការពារបរិស្ថានបួនលើកកាលពីខែមុនៗ ដោយដាក់ថង់សំរាមរបស់នាងនៅតាមផ្លូវ។

វាបានកើតឡើង បន្ទាប់ពីអាជ្ញាធរអង់គ្លេសបានផ្លាស់ប្តូរប្រព័ន្ធប្រមូលសំរាមរបស់ខ្លួន ដើម្បីជំនួសថង់ដាក់សំរាមពណ៌ខ្មៅជាមួយនឹងថង់សំរាមថ្លា និងពណ៌ទឹកក្រូច ដើម្បីញែកឱ្យដាច់គ្នារវាងប្រភេទសំរាមផ្សេងៗ។

នាង Webb បានដាក់ថង់សំរាមខ្មៅ ៦០ថង់ក្រៅរបងរយៈពេល ២២ថ្ងៃ ហើយអ្នកប្រមូលសំរាមបានរាយការណ៍ករណីរបស់នាងទៅប៉ូលិស។ វិក្កយបត្រដែលបានផ្ញើទៅនាងត្រូវបានគេរកឃើញនៅក្នុងកាបូប ហើយកាមេរ៉ាសុវត្ថិភាពចាប់បានសម្មភាពរបស់នាងបានទុកចោលកាបូបមួយនោះនៅក្នុងគំនរសំរាម។ នាងបាននិយាយថា ពេលដែលច្បាប់ប្រមូលសំរាមត្រូវបានផ្លាស់ប្តូរ នាងបានទាក់ទងទៅក្រុមប្រឹក្សាក្នុងតំបន់សំរាប់ថង់សំរាមថ្មី ប៉ុន្តែពួកគេមិនដែលទៅរកនាងទេ។

ស្រ្តីកូនបីរូបនេះត្រូវបានគេបញ្ជាឱ្យបង់ប្រាក់ចំនួន ៥០អឺរ៉ូ ដល់ក្រុមប្រឹក្សា Ipswich Borough និងត្រូវបានដោះលែងដោយជាប់លក្ខខណ្ឌ៦ខែ៕ 

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab