ម៉ូតូទាក់ដៃចង្កូតគ្នាដួល​ ត្រូវរថយន្តមួយគ្រឿងកិនពីលេីលោកតាម្នាក់ស្លាប់និងរបួសធ្ងន់ម្នាក់

     បន្ទាយមានជ័យ ៖ លោកតាអាយុ៧៦ឆ្នាំម្នាក់ បានស្លាប់ភ្លាមៗមួយរំពេច ចំណែកបុរសម្នាក់ទៀត អាយុ២៨ឆ្នាំ បានរងបួសធ្ងន់ ក្នុងហេតុការណ៍គ្រោះថ្នាក់រវាងម៉ូតូបុកជាមួយម៉ូតូ បានកើតឡើងនៅវេលាម៉ោង ៥និង៥៥នាទីភ្លឺ ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩ នៅលើកំណាត់ផ្លូវជាតិលេខ៦ ត្រង់ចំណុចផ្លូវបំបែកចូលទៅឃុំបុស្បូវ ស្រុកព្រះនេត្រព្រះ ស្ថិតក្នុងភូមិសាលាក្រៅ សង្កាត់ភ្នៀត ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។

​      លោកវរសេនីយ៍ទោ សួន នីប៉ូ នាយរងការិយាល័យប៉ូលិសចរាចរណ៍ខេត្ត បានឱ្យដឹងថា  ជនរងគ្រោះរងរបួសធ្ងន់ឈ្មោះ សុង បេឡា ភេទប្រុស អាយុ២៨ឆ្នាំ នៅភូមិបាណយ សង្កាត់ទឹកថ្លា ក្រុងសិរីសោ​ភ័ណ បើកបរម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ធុនសេ១២៥ ជាបុគ្គលិកអង្គការប្រាសាក់ និងជនរងគ្រោះដែលស្លាប់ឈ្មោះ តាន់ ឌឿន ភេទប្រុស អាយុ៧៦ឆ្នាំ នៅភូមិសូភី សង្កាត់កំពុងស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ បើកបរម៉ូតូឆាលី ។

​      លោកនាយរងការិយាល័យបន្តថា នៅមុនពេលកើតហេតុ ឈ្មោះ តាន់ ឌឿនបានបើកបរម៉ូតូ ម៉ាកឆាលី ក្នុងទិសដៅពីលិចទៅកើត ។ ពេលដល់ចំណុចកើតហេតុផ្លូវបំបែក បានបត់ឆ្វេងទៅឃុំបុស្បូវ ទៅមើលចម្ការ។ ស្របពេលនោះ មានម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ដែលបើកបរដោយឈ្មោះ សុង បេឡា បើកស្របទិសគ្នាពីពីក្រោយ បានទាក់នឹងដៃចង្កូត បណ្តាលឱ្យលោកតា តាន់ ឌឿន ដួលខ្ទាតទៅលើទ្រូងថ្នល់ ក៏ត្រូវរថយន្ត១គ្រឿងមិនស្គាល់ម៉ាក បើកបរទិសដៅពីកើតទៅលិចកិនលើចំពាក់កណ្តាលខ្លួន ស្លាប់ភ្លាមៗក្នុងថ្លុកឈាមតែម្តង។

​       ចំណែករថយន្តបើករត់គេចខ្លួនបាត់ ពេលនេះ សមត្ថកិច្ចកំពុងស្រាវជ្រាវ ។ចំណែកឈ្មោះ តាន់ បេឡាខ្ទាតទៅលើចិញ្ចើមថ្នល់រងរបួសធ្ងន់បាក់ឆ្អឹងស្លាប​ប្រ​ចៀវ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែក មិត្តភាពកម្ពុជា-ជប៉ុន នៅស្រុកមង្គលបូរី ។ ចំពោះវត្ថុតាងម៉ូតូទាំង២គ្រឿងខូចខាតស្រាល សមត្ថកិច្ចបានយកមករក្សាទុក នៅការិ​យាល័យចរាចរណ៍ រង់ចាំធ្វើការដោះស្រាយនៅពេលក្រោយ ៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab