ឃាត់ជនសង្ស័យម្នាក់ពាក់ព័ន្ធថ្នាំញៀននៅស្រុកអង្គស្នួល

    កណ្តាល ៖​ ជនសង្ស័យម្នាក់ពាក់ព័ន្ធករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀនត្រូវបានប៉ូលិសស្រុកស្អាងឃាត់ខ្លួន​ នាថ្ងៃទី២០ ខែសីហា ឆ្នាំ ២០១៩ វេលាម៉ោង១០ និង៥០នាទីនៅចំណុចផ្ទះជនសង្យ័យឈ្មោះ សាន  ប្រុស ភូមិទឹកជា ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល ។

​       ប៉ូលិសនិយាយថា​ ជនសង្ស័យឈ្មោះ សាន ប្រុស ភេទប្រុស អាយ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ មានទីលំនៅភូមិ ទឹកជា ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល (ជួញដូរ )។វត្ថុតាងដកហូត​ ១-ម្សៅក្រាមពណ៌សថ្លាសង្ស័យថាសារធាតុញៀន(ម៉ាទឹកកក)ចំនួន០១កញ្ចប់ មធ្យម ,២-ទូរស័ព្ទដៃ ០១គ្រឿងម៉ាកណូគាចុចពិលនិង៣-ឧបករណ៍ប្រើប្រាស់ និងសម្ភារៈថង់វេចខ្ចប់ថ្នាំញៀនមួយចំនួនទៀត ។ 

​       ប៉ូលិសបន្តថា​ ដំបូងកម្លាំងប៉ុស្តិ៍រដ្ឋបាលពើក បានទទួលព័ត៌មានពីកម្លាំងមហាជនល្អថាមានមុខសញ្ញាកំពុងជួញដូរថ្នាំញៀននៅចំណុចកើតហេតុខាងលើ។ ភ្លាមនោះកម្លាំងប៉ូលិសប៉ុស្តិ៍ពើក សហការជាមួយកម្លាំងប៉ូលិសផ្នែកប្រឆាំងគ្រឿងញៀនស្រុក កម្លាំងប៉ូលិសប៉ុស្តិ៍ឆក់ឈើនាង និងប៉ុស្តិ៍ ព្រៃពួច បានចុះទៅដល់កន្លែងកើតហេតុ ធ្វើការឃាត់ខ្លួនបានជនសង្ស័យឈ្មោះ សាន ប្រុស  តែម្តង​ ។               

​     ដោយទទួលបានបទបញ្ជារបស់លោកស្នងការ ដឹកនាំសម្របសម្រួលពីលោកស្នងការរងទទួល ផែនប្រឆាំងបទល្មើស និងបានការឯកភាពពីលោកព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្ត កណ្តាល អនុញ្ញាតឱ្យកម្លាំងជំនាញនិងប៉ុស្តិ៍រួមជាមួយអាជ្ញាធរមូលដ្ឋានភូមិឃុំ និងនៅចំពោះមុខជនសង្ស័យ ធ្វើការត្រួតពិនិត្យឆែកឆេរផ្ទះជនសង្ស័យ រកឃើញមានថ្នាំញៀន០១កញ្ចប់មធ្យម និងឧបករណ៍ប្រើប្រាស់ ,សម្ភារៈថង់វេចខ្ចប់ថ្នាំញៀនមួយចំនួនទៀត ។ 

​        នៅចំពោះមុខសមត្ថកិច្ចជនសង្សយ័បានសារភាពថា​ ចំពោះថ្នាំញៀននេះពិតជារបស់ខ្លួន ប្រាកដមែន ទិញពីមនុស្សប្រុសម្នាក់អាយុប្រហែល២០ឆ្នាំជាង មិនស្គាល់ឈ្មោះ នៅកន្លែងធ្វើការសំណង់ ក្រុងព្រះសីហនុទិញម្តងចំនួន១០០០០០រៀល(ដប់ម៉ឺនរៀល) ដើម្បីយកមកលក់បន្ត។

ជនសង្ស័យរួមជាមួយវត្ថុតាង ត្រូវបានបញ្ជូនមកកាន់អធិការដ្ឋានស្រុក ដើម្បីសាកសួរបន្ត និងកសាងសំណុំរឿង ចាត់ការតាមនីតិវិធីច្បាប់ ៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab