ឡាន James Bond តាំងពីទសវត្សរ៍៦០ ដាក់លក់ដេញថ្លៃនៅអាមេរិកបានជាង ៦ លានដុល្លារ

រថយន្តជំនាន់មុនម៉ាក Aston Martin DB5 បំពាក់ដោយឧបករណ៍ទាំងអស់របស់ James Bond ដែលប្រើក្នុងខ្សែភាពយន្ត Goldfinger កាលពីឆ្នាំ ១៩៦៤ ត្រូវបានដាក់លក់ដេញថ្លៃបានចំនួន ៦,៤ លានដុល្លារ នៅទីក្រុង Monterey រដ្ឋកាលីហ្វ័រញ៉ាកាលពីថ្ងៃចន្ទ។

រថយន្តម៉ូដែលឆ្នាំ ១៩៦៥ នេះត្រូវបានបំពាក់ជាមួយឧបករណ៍អស្ចារ្យបំផុតមួយចំនួនរបស់ ០០៧ រួមមានកាំភ្លើងយន្តដែលលៀនចេញពីរថយន្ត ខែលការពារគ្រាប់កាំភ្លើង និង កង់មានផ្លែកាំបិតស្រួចៗ។

រថយន្ត ដែលគេពណ៌នាថាជា "រថយន្តល្បីល្បាញបំផុតនៅលើពិភពលោក" បានស្ថិតនៅក្រោមដងញញួរកាលពីថ្ងៃចន្ទ ដែលជាផ្នែកមួយនៃព្រឹត្តិការណ៍ពិសេសរបស់ក្រុមហ៊ុន Aston Martin នៅឯការលក់ដេញថ្លៃនៅក្រុមហ៊ុន RM Sotheby's នៅទីក្រុង Monterey និងបានក្លាយជារថយន្ត DB5 ថ្លៃបំផុតមិនធ្លាប់លក់ដេញថ្លៃពីមុនមក៕

adverise with khmeread

អ្នកនឹងចូលចិត្ត

tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab