adverise with khmeread 1

​ក្មេងប្រុស​អច្ឆរិយៈ​មាន​កម្រិត IQ ខ្ពស់ជាង​អ្នកប្រាជ្ញ Einstein និង Stephen Hawking តែ​ស្តាប់​គោលបំណង​អនាគត​ហួសចិត្ត​!

ក្មេងប្រុស​វ័យ ១១ ឆ្នាំ​ម្នាក់​បានក្លាយ​ទៅជា​មនុស្ស​ម្នាក់​នៃ​សមាជិក​ដ៏​វ័យក្មេង​បំផុត​របស់​ក្រុម Mensa (​បញ្ជី​ឈ្មោះ​អ្នកមាន​កម្រិត IQ ខ្ពស់បំផុត​របស់​ប្រទេស​អង់គ្លេស​) បន្ទាប់ពី​គាត់​ទទួលបាន​លទ្ធផល​ធ្វើតេស្ត IQ មួយ​ដែលមាន​កម្រិត​ខ្ពស់ជាង​អ្នកប្រាជ្ញ​របស់​ពិភពលោក Albert Einstein និង​សាស្ត្រាចារ្យ​លោក Stephen Hawking ។  

Kian Hamer បាន​ចុះឈ្មោះ​ធ្វើតេស្ត​សាកល្បង​កម្រិត IQ ដែល​ទទួលបាន​ពិន្ទុ​ដល់​ទៅ ១៦២ ពិន្ទុ​នៅលើ​ក្រដាស Cattell III B នៃ​សមាជិក​ក្រុម Mensa ដោយ​គាត់​មាន​ពីរ​ពិន្ទុ​លើសពី​មនុស្ស​អច្ឆរិយៈ​ដទៃទៀត​។​

​ក្រុម​ភ្នាក់ងារ Mesa ក៏បាន​ផ្ញើ​សំបុត្រ​មួយច្បាប់​ទៅកាន់​គ្រួសារ​ក្មេងប្រុស​ម្នាក់នេះ​ផងដែរ​កាលពី​សប្តាហ៍​មុន ដោយបាន​បញ្ជាក់​ទទួល​ស្គាល់​ក្មេងប្រុស​ម្នាក់នេះ ថា​ជា​បុគ្គល​កំពូល​មួយរូប​ក្នុងចំណោម​មនុស្ស​ដែលមាន​ភាព​ឆ្លាត​វៃ​បំផុត​ក្នុង​ពិភពលោក​។​

​ប៉ុន្តែ​ទោះជា​យ៉ាងណាក្តី ហេតុផល​មួយចំនួន​អាច​នឹង​បាន​ផ្លាស់ប្តូរ​បុគ្គល "​អច្ឆរិយៈ​" មួយរូប​នេះ ដោយសារ Kian បានបង្ហាញ​ពី​មហិច្ឆតា​របស់ខ្លួន​ថា នា​ថ្ងៃ​អនាគត​ពេលដែល​គាត់​មាន​រូបរាង​ធំធាត់​ជាង​នេះ គាត់​ចង់​ក្លាយទៅជា​កីឡាករ​បាល់ទាត់​អាជីព​មួយរូប​។​

Kian គឺជា​ក្មេងប្រុស​ម្នាក់​ដែល​រស់នៅ​ទីក្រុង Coventry ស្ថិតនៅក្នុង​តំបន់​ជនបទ West Midlands ប្រទេស​អង់គ្លេស ក៏បាន​ស្ថិតក្រោម​ការធ្វើ​តេស្ត​ពិនិត្យ​សុខភាព​នៅឯ​ជំរំ​ហ្វឹកហាត់​មធ្យម​មួយ​រួមជាមួយ​មិត្ត​រួម​ថ្នាក់​វ័យ ៧ ឆ្នាំ​របស់គាត់​កាលពី​ខែ​មុន​ផងដែរ​៕

 

adverise with khmeread
ប្រភព៖ ដេលីមែល

អ្នកនឹងចូលចិត្ត

មតិយោបល់