ក្រុមហ៊ុនរដ្ឋមួយរបស់វៀតណាមបង្កឱ្យផ្ទុះកំហឹង បន្ទាប់ពីរៀបចំកម្មវិធីប្រឡងផឹក "ប្រគល់ពាន"

នៅពេលដែលរដ្ឋាភិបាលវៀតណាមកំពុងខិតខំប្រឹងប្រែងកាត់បន្ថយ និងទប់ស្កាត់ផលប៉ះពាល់ដែលបង្កឡើងដោយការសេពគ្រឿងស្រវឹង មេដឹកនាំ និងនិយោជិកនៅក្រុមហ៊ុនគ្រប់គ្រងដោយរដ្ឋមួយ បានរៀបចំការប្រឡងផឹករកជើងខ្លាំងខាងផឹកនៅក្នុងស្នាក់ការរបស់ក្រុមហ៊ុនផ្ទាល់តែម្តង។ នេះបើយោងតាមកាសែតយុវជនវៀតណាមចេញផ្សាយកាលពីថ្ងៃអង្គារទី២០សីហា។

ក្រុមហ៊ុនរដ្ឋឈ្មោះ ANTRACO ដែលមានទីតាំងស្ថិតនៅក្នុងខេត្តអាងយ៉ាងនៃតំបន់ដីសណ្តទន្លេមេគង្គ បានរងការរិះគន់យ៉ាងចាស់ដៃ ចាប់តាំងពីរូបថតត្រូវបានផ្សព្វផ្សាយតាមប្រព័ន្ធអ៊ីនធឺណេត កាលពីថ្ងៃសុក្រ ដោយបង្ហាញទិដ្ឋភាពនៃការប្រឡងផឹកស៊ីនៅការិយាល័យរបស់ក្រុមហ៊ុន។

ក្រុមហ៊ុន ANTRACO ដែលមានឈ្មោះពេញថា ក្រុមហ៊ុន An Giang Building Material Exploiting and Processing Co., Ltd មានជំនាញក្នុងការជីកយករ៉ែ និងកែច្នៃថ្មសំណង់ និងសម្ភារៈសំណង់។

គេអាចនិយាយប្រាប់បានយ៉ាងងាយពីក្នុងរូបថត ដែលកំពុងល្បីលើអ៊ីធឺណេតនេះ គឺគេកំពុងប្រឡងស្វែងរក "ស្តេចផឹក" ពោលគឺអ្នកដែលអាចផឹកបានច្រើនបំផុត។

យោងតាមរូបថតដែលបានបង្ហាញ គឺមានរង្វាន់ផ្សេងៗគ្នាសម្រាប់អ្នកឈ្នះ រួមទាំងពានផងដែរ៕

adverise with khmeread

អ្នកនឹងចូលចិត្ត

tiger
Loading ad ...