ប៉ូលិសប្រេស៊ីលបាញ់សម្លាប់ខ្មាន់កាំភ្លើងដែលចាប់មនុស្ស៣៧នាក់ធ្វើចំណាប់ខ្មាំងនៅនឹងកន្លែង ហើយការសម្រេចចិត្តបាញ់នេះគ្មាននរណានឹកស្មានដល់

បុរសម្នាក់ត្រូវបានប៉ូលិសបាញ់សម្លាប់បន្ទាប់ពីគាត់បានចាប់មនុស្សរាប់សិបនាក់ធ្វើជាចំណាប់ខ្មាំងនៅលើរថយន្ដក្រុងសាធារណៈមួយក្នុងទីក្រុង Rio de Janeiro កាលពីថ្ងៃអង្គារ។

បុរសឈ្មោះ William Augusto da Silva បានឡើងជិះរថយន្ដក្រុងនៅម៉ោង ៥ និង ២៥ នាទីព្រឹក ដោយភ្ជង់កាំភ្លើងលើមនុស្ស ៣៧ នាក់ធ្វើជាចំណាប់ខ្មាំងនៅលើស្ពានដ៏មមាញឹកមួយដែលតភ្ជាប់សង្កាត់ជាយក្រុង Sao Gonçalo ទៅកាន់កណ្តាលក្រុង Rio de Janeiro ។ ក្រោយមក គេបានកត់សម្គាល់ឃើញថាវាជាកាំភ្លើងជ័រ។

ជនចាប់ពង្រត់ពាក់ម៉ាស់មុខនេះបានគំរាមដុតរថយន្តក្រុងនៅកណ្តាលស្ពាន។ គាត់ក៏បានប្រដាប់ដោយកាំភ្លើងខ្លីនិងកាំបិតជ័រផងដែរ។

វីដេអូថតតាមទូរស័ព្ទបានបង្ហាញ Augusto da Silva ត្រូវបានប៉ូលិសបាញ់នៅម៉ោង ៩ និង ០៤ ព្រឹកនៅពេលដែលគាត់បានឈានជើងចុះចេញពីរថយន្ត។ គាត់ភ្លាមៗមិនទាន់ស្លាប់ទេ ហើយបានគាំងបេះដូង និងត្រូវបានបញ្ជូនទៅមន្ទីរពេទ្យក្នុងតំបន់ កន្លែងដែលគាត់ត្រូវបានប្រកាសស្លាប់។

ចោរប្លន់រូបនេះមុននឹងស្លាប់បានអះអាងថា គាត់ជាសមាជិកកងអាវុធហត្ថ ប៉ុន្តែក្រោយមកក្រុមមន្ត្រីបាននិយាយថា បុរសនេះធ្វើការជាសន្តិសុខយាមទេ៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត

tiger
Loading ad ...