អ្នកយកព័ត៌មានអង្គភាពព័ត៌មានFresh Newsប្រចាំខេត្តកណ្ដាលទទួលមរណភាពដោយសារគ្រោះថ្នាក់ចរាចរណ៍

កណ្ដាល  ៖​ អ្នកយកព័ត៌មានអង្គភាពព័ត៌មានFresh Newsប្រចាំខេត្តកណ្ដាលបានទទួលមរណភាពដោយសារគ្រោះថ្នាក់ចរាចរណ៍បើករថយន្តបុកទ្រូងផ្លូវតែម្នាក់ឯងកេីតឡើងកាលពីវេលាម៉ោង៩និង៣០នាទីយប់ថ្ងៃទី ២០ខែសីហាឆ្នាំ២០១៩​ នៅនៅលើផ្លូវជាតិលេខ២១ ភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ​ ក្រុងតាខ្មៅ​ ខេត្តកណ្ដាល។ 

សមត្ថកិច្ចនិយាយថា លោកសេង​ ឡុងភ្នាក់ងារអង្គភាពសារព័ត៌មានFresh Newsប្រចាំខេត្តកណ្ដាល​ បានបេីករថយន្តម៉ាកLexus  RX300ពណ៌ប្រផេះស្លាកលេខកណ្ដាល2C-9757តាមបណ្តោយផ្លូវជាតិលេខ២១យ៉ាងលឿនពីក្រុងតាខ្មៅទៅស្រុកស្អាង​ ហេីយជ្រុលចង្កូតបុករបាំងថ្មពុះចែកទ្រូងផ្លូវ​ បណ្តាលឱ្យកៀប​បាត់បង់ជីវិតតែម្តង​ ។ 

បន្ទាប់មកសមត្ថកិច្ចដែលដឹកនាំដោយលោកស្នងការអ៊ាវ​ ចំរើនបានចុះវាស់វែង​ រួចដឹកសពប្រគល់ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី។ រថយន្តរក្សាទុកនៅស្នងការដ្ឋានប៉ូលិសខេត្តកណ្តាល​ ៕

adverise with khmeread
tiger
Loading ad ...