មនុស្សមួយគ្រួសារមានគ្នា៣នាក់ពុលថ្នាំស្លាប់ទាំងអស់នៅខេត្តព្រះសីហនុ សង្ស័យមានអ្នកបំពុលសម្លាប់មួយគ្រួសារ

ព្រះសីហនុ​ ៖ មានករណីមនុស្សក្នុងមួយគ្រួសារមានគ្នា៣នាក់ជាឪពុកនិងកូនស្រីស្លាប់ក្នុងផ្ទះនិងស្ត្រីជាម្តាយបានស្លាប់ដូចគ្នាពេលនាំទៅមន្ទីរពេទ្យ​ បង្កការភ្ញាក់ផ្អ;លកាលពីម៉ោង៨យប់ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩​ ស្ថិតនៅក្រុម៧ ភូមិ៣ សង្កាត់លេខ២ ក្រុងព្រះសីហនុម្តុំជិតផ្សារពាណិជ្ជកម្ម​ ។ 

ប៉ូលិសបានចេញរបាយការណ៍ជាបឋមថា ជនរងគ្រោះស្លាប់ដោយសារធាតុថ្នាំពុល ដែលប៉ូលិសបានសន្និដ្ឋានជំហានដំបូងថា ទំនងជាមានជនរងគ្រោះណាម្នាក់ក្នុងចំណោមម្តាយឬឪពុកដាក់ថ្នាំពុលក្នុងអាហារ ដើម្បីសម្លាប់ក្រុមគ្រួសារនេះទាំងមូលតែម្តង​ ។

ប៉ូលិសបន្តថា ជនរងគ្រោះជាឪពុកឈ្មោះ លី ខេង អាយុ ៤៣ឆ្នាំមុខរបរអ្នកម៉ៅការសំណង់ និងកូនស្រីឈ្មោះ លី ស៊ីវឈីង អាយុ១២ឆ្នាំ មុខរបរសិស្ស  ។ ចំណែកស្ត្រីជាម្តាយឈ្មោះ ម៉ឹង ចាន់ផល អាយុ ៤១ឆ្នាំ មុខរបរ អ៊ុតសក់។ 

ទោះជាយ៉ាងនេះ រហូតមកទល់នឹងព្រឹកថ្ងៃ២១សីហា២០១៩នេះ សមត្ថកិច្ចនៅមិនទាន់អាចបញ្ជាក់បានអំពីដើមហេតុនេះថាកើតឡើងដោយសារមូលហេតុអ្វី ដោយគ្រាន់តែបញ្ជាក់ថា នេះគឺជាអំពើដាក់ថ្នាំពុលសម្លាប់ក្រុមគ្រួសារឯង មិនមែនជាអំពើឃាតកម្មបង្កឡើងពីភាគីផ្សេងនោះទេ ។ បច្ចុប្បន្នសមត្ថកិច្ចជំនាញកំពុងធ្វើការស្រាវជ្រាវបន្តតាមនីតិវិធី។

តាមការពិនិត្យកន្លែងកើតហេតុ និងសាកសពជាបឋមកម្លាំងសមត្ថកិច្ចជំនាញបានសន្និដ្ឋានជំហ៊ានដំបូងថា «ជាករណីធ្វើអត្តឃាតអាចកើតឡើងដោយសារប្រពន្ធ ដាក់ថ្នាំពុលសម្លាប់ប្តីនិងកូនរួចធ្វើអត្តឃាតខ្លួនឯងជាក្រោយ» ហើយតាមការស្រាវជ្រាវក្រុមគ្រួសារនេះរស់នៅមិនសូវចុះសម្រុងនឹងគ្នាឡើយ ។ បច្ចុប្បន្នសាកសព បានយកទៅតម្កល់ទុកនៅវត្តឥន្ទញ្ញាណ ហៅវត្តក្រោម ស្ថិតក្នុងសង្កាត់៣ ក្រុងព្រះសីហនុ ដើម្បីបន្តតាមនីតិវិធី៕

 

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab