កម្មករធ្វើលូដាក់ប្រឡាយទឹកម្នាក់កំពុងធ្វើការសុខខៗត្រូវរន្ទះបាញ់ស្លាប់

ពោធិ៍សាត់​ ៖​ កម្មករធ្វើលូដាក់ប្រឡាយទឹកម្នាក់​ ក្នុងចំណោមគ្នីគ្នាច្រើននាក់​ បានរងគ្រោះដល់ស្លាប់​ ដោយឧបទ្ទវហេតុគ្រោះធម្មជាតិរន្ទះបាញ់កាលពីវេលាម៉ោង១និង២០នាទីរសៀលថ្ងៃទី២០​ ខែសីហា​ ឆ្នាំ២០១៩ នៅចំណុចបឹងប្រស្រី ស្ថិតក្នុងភូមិចាយូវ ឃុំមេទឹក ស្រុកបាកាន ខេត្តពោធិ៍សាត់។

សមត្ថកិច្ចមូលដ្ឋានបានឱ្យដឹងថា ដំបូងជនរងគ្រោះឈ្មោះវ៉ែន ណូត រស់នៅភូមិព្រៃផ្តៅ ឃុំបឹងខ្នារ ស្រុកបាកាន ខេត្តពោធិ៍សាត់ បានទៅធ្វើការនៅក្នុងក្រុមហ៊ុនសូម៉ា(ធ្វើលូដាក់ប្រឡាយទឹក) ជាមួយកម្មករដូចគ្នា ។ ខណៈកំពុងបំពេញភារកិច្ចក៏មានផ្លៀងធ្លាក់ រំពេចនោះស្រាប់តែមានរន្ទះបាញ់ឆក់យកជីវិតកម្មករម្នាក់ស្លាប់បាត់ទៅធ្វើឱ្យមានការភ្ញាក់ផ្អើលដល់កម្មករបម្រើការងារជាមួយហើយក៏ផ្តល់ព័ត៌មានជូនសមត្ថកិច្ចចុះដល់កន្លែងកើតហេតុ ។

សមត្ថកិច្ចមូលដ្ឋានបានបន្តថា ក្រោយពេលចុះដល់កន្លែងកើតហេតុសមត្ថកិច្ចបានពិនិត្យឃើញនិងសន្និដ្ឋានថា សាកសពជនរងគ្រោះឈ្មោះវ៉ែន ណូត ពិតជាស្លាប់ដោយករណីរន្ទះបាញ់ស្លាប់មែន​ រួចប្រគល់សពជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab